ONE Championship
កីឡាជាតិ
ជាតិ
Janet Todd រៀប​គម្រោង​ផ្តួល​អតីត​ជើងឯក​ពិភពលោក Chuang Kai Ting នៅ​សង្វៀន ONE
28, Jun 2019 , 9:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 

​ពេល​ជួប​កីឡាការិនី​លំដាប់​ពិភពលោក Chuang Kai Ting នៅ​សង្វៀន ONE: MASTERS OF DESTINY កីឡាការិនី​ជើង​ខ្លាំង​កូនកាត់​ជប៉ុន​-​អាមេរិក Janet Todd រំពឹង​ទទួលបាន​លទ្ធផល​ល្អ នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃទី ១២ ខែ កក្កដា ខាងមុខ​។​


 
 តាមរយៈ​ជ័យជម្នះ​នៅ​សង្វៀន ONE កាល​ខែឧសភា កូនកាត់​ជប៉ុន​អាមេរិក​ទទួលបាន​ការ​ផ្គូផ្គង​ម្ដងទៀត​ត្រឹមតែ​គម្លាត ២ ខែ​ប៉ុណ្ណោះ​។  Janet Todd ដែល​ត្រូវគេ​ស្គាល់​ថា «JT» នោះ​សម្ដែង​ភាព​រីករាយ​ពេល​គេ​រៀបចំ​ការប្រកួត​ទល់នឹង Chuang Kai Ting ឬ «Killer Bee» អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Atomweight Kickboxing World Champion​។​


 
 Todd ធ្វើបាន​យ៉ាង​ល្អ​ដោយ​វាយ​ឲ្យ Chin Long ដែលជា​មិ​ត្ភ​ភ័ក្ដិ​របស់ Chuang ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​២ នៅ​សង្វៀន ONE: WARRIORS OF LIGHT​។ វា​ជាការ​ប្រកួត​ដ៏​ល្អ បន្ទាប់ពី​ជួប កីឡាការិនី Stamp Fairtex ដែល​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ONE Atomweight Muay Thai និង Kickboxing World Champion ជា​លើកដំបូង​កាល​ខែកុម្ភៈ​។ Todd បញ្ជាក់​បែបនេះ ៖«​ខ្ញុំ​បាន​រៀន​មេរៀន​ជាច្រើន មិន​ត្រឹមតែ​ការប្រកួត​ចុងក្រោយ​ទេ ប៉ុន្តែ រៀន​បាន​អំពី​ការប្រកួត​ជាច្រើន​កន្លងទៅ​។ ខ្ញុំ​ចូលចិត្ត​គ្រប់គ្រង​ស្ថានការណ៍​ឲ្យ​បាន​ច្រើន​នៅលើ​រេញ​។ ខ្ញុំ​ដឹង​ច្បាស់​ថា Chuang មកពី​ក្លិប​តែមួយ​ជាមួយ Wang ដែល​ខ្ញុំ​ឈ្នះ​លើកចុងក្រោយ ហើយ​ពួកគេ​មាន​បម្លាស់​ទី​និង​ចលនា​ល្អ តែ​ខ្ញុំ​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​»​។​
 
​កីឡាការិនី​វ័យ ៣៣ ឆ្នាំ​បន្តទៀតថា ៖«​ការពិត​ណាស់ Chuang មាន​ល្បឿន​លឿន និង ការចេញ​ដៃ​ក៏​លឿន​។ ខ្ញុំ​គិតថា​វា​ជា​គុណសម្បត្តិ​មួយ​ដែរ​។ ខ្ញុំ​ត្រូវតែ​ធ្វើការ​ធ្ងន់​ដើម្បី​ទប់​កណ្ដាប់ដៃ បន្ទាប់ពី​មានបទពិសោធន៍​ជាមួយ Stamp​។ ខ្ញុំ​កំពុង​រៀន​អំពី​ក្បាច់​ដែល​ត្រូវ​ទប់ទល់​បានល្អ​»​។ Todd រៀបរាប់ថា ការហ្វឹកហាត់​ជា​កត្តា​ចម្បង​សម្រាប់​ការប្រកួត​នីមួយៗ ហើយ ការឡើង​ប្រកួត ៣ ដង​ក្នុង ៧ ខែ នឹង​នាំ​ឲ្យ​រូបគេ​កាន់តែ​រឹងមាំ​។  កីឡាការិនី​សញ្ជាតិ​អាមេរិក​បាន​ទស្សនាការ​ប្រកួត​របស់ Chuang តាំងពី​ឈាន​ជើង​ចូល​ប្រកួត  ONE Super Series មកម្ល៉េះ​ហើយ​គេ​ដឹង​ច្បាស់​យុទ្ធសាស្ត្រ​ទប់​ទល់នឹង​ក្បាច់​ដៃ​ពេល​ប្រឈមមុខ​ដាក់គ្នា​នៅ​ទីលាន Axiata Arena នា​ថ្ងៃទី ១២ កក្កដា ខាងមុខ​។  JT គូសបញ្ជាក់ ៖«​វា​ជាការ​ប្រកួត​ដែល​ស្ថិតក្រោម​សម្ពាធ​។ អ្នក​មិនបាន​ទទួល​សម្ពាធ​ដូច​នៅក្នុង​ក្លិប​ហ្វឹកហាត់​ទេ ប៉ុន្តែ​វា​ជា​សម្ពាធ​ដែល​ប្រកួតប្រជែង ត្រូវតែ​ទប់ទល់ ។ នេះ​ជា​ចំណុច​ដែល​ខ្ញុំ​ចូលចិត្ត​»​។ 


 
Chuang មាន​ស្នៀត​ល្អ​គ្រប់ពេល​វ៉ៃ​ឈ្នះ Yodcherry Sityodtong ដើម្បី​ឈ្នះ​ខ្សែក្រវាត់​កម្រិត​ពិភពលោក ONE Atomweight Kickboxing World Championship កាល​ឆ្នាំមុន​។ Chuang មិនអាច​យកឈ្នះ Stamp Fairtex ប៉ុន្តែ​កីឡាការិនី​វ័យ ២៤ ឆ្នាំ​រូបនេះ​បង្ហាញ​ក្បាច់​ពិសេស​ជាច្រើន​ក្នុង ៥ ទឹក និង​ធ្វើ​ឲ្យ​មានការ​ប្រកួត​កាន់តែ​ស្រួចស្រាល់​នៅ​ទឹកដី​ថៃ​។ Chuang មាន​ចំណុចខ្លាំង​ជាច្រើន ប៉ុន្តែ JT ក៏មាន​ក្បាច់​ការពារ​ដើម្បី​យកឈ្នះ​ក្នុងការ​ប្រកួត​ខាងលើ​ដែរ​។ «​ខ្ញុំ​បានកត់សម្គាល់​ចំណុចខ្លាំង​របស់ Chuang រួចហើយ​ដោយមាន​ក្បាច់​ដៃ​ខ្លាំង និង​រហ័ស​។ ប៉ុន្តែ ការ​ទាត់​របស់គេ​ក៏​មើលទៅ​មាន​ប្រសិទ្ធភាព​ដែរ​»​។ JT សង្កត់ធ្ងន់​បែបនេះ​។ 
 
JD បាន​គិតក្នុងចិត្ត​យ៉ាង​ដូច្នេះ ៖«​គម្រោង​របស់ខ្ញុំ​មិន​យកឈ្នះ​ភ្លាមៗ​នោះទេ​។ ខ្ញុំ​រក្សា​លំនឹង និង តាំងចិត្ត​ត្រជាក់ៗ ហើយ​ការប្រើ​កម្លាំង​មិន​បង្ខំ​របស់ខ្ញុំ​នឹង​ទទួលបាន​ផល​ល្អ​។ ពេល​ខ្ញុំ​វ៉ៃ​ចេញ ខ្ញុំ​ចេញ​ឲ្យ​ច្បាស់ៗ​។ ខ្ញុំ​មិនអាច​លឿន​ដូច Chuang ទេ ប៉ុន្តែ​ខ្ញុំ​ស្គាល់​ការ​វ៉ៃ​ចេញ​របស់ខ្ញុំ​ដោយ​ទម្ងន់ដៃ​»​។ 
 
Todd ទទួលស្គាល់ថា «Killer Bee» អាច​ប្រយុទ្ធ​លឿន​ជាមួយនឹង​ក្បាច់​រហ័ស ក្នុង​រយៈពេល ៣​ទឹក​ដំបូង ហើយ​ខ្លួន​ត្រូវ​ដឹង​អំពី​ការទប់ស្កាត់​ឲ្យ​បាន ដូចជា ការពារ​លើ​កណ្ដាប់ដៃ និង វ៉ៃ​សង ជាដើម​។ បើ​សិស​ជា​ឈ្នះ​លើ Chuang ម្ដងនេះ Todd កាន់តែ​បោះជំហាន​ដើម្បី​ទៅ​ប្រកួត​ជាថ្មី​ជាមួយ​ជើងឯក​ពិភពលោក Stamp​។ យ៉ាងណាក្ដី​ជើងឯក​ពិភពលោក​សញ្ជាតិ​ថៃ​រូបនេះ​អាច​នឹង​ទៅ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​គុន​ចម្រុះ មួយទៀត​នាពេលខាងមុខ ។ ដូច្នេះ កីឡា​ការ​នី​វ័យ ៣៣ កូនកាត់​ជប៉ុន​អាមេរិក ត្រូវ​រក្សា​កំណត់ត្រា​ឈ្នះ​រហូតដល់​មានឱកាស​សងសឹក​។ ហើយ Todd ក៏​មិនទាន់​ផ្ដោតលើ​ការសង​សឹក​ដែរ ពោល​ត្រូវ​រៀបចំខ្លួន​ដើម្បី​ឈ្នះ កីឡាការិនី​មកពី​ឆាយ​នី​ស​តា​យ​ប៉ិ (​ចិនតៃវ៉ាន់​) សិន​។ 
 
​នៅ​សង្វៀន ONE: MASTERS OF DESTINY ជាមួយគ្នា​នោះដែរ​ជើង​ខ្លាំង​សញ្ជាតិ​ថៃ Petchmorakot ត្រូវ​ជួប​សងសឹក​នឹង​កីឡាករ​សញ្ជាតិ​អ៊ីតាលី  Giorgio Petrosyan ក្នុង​វគ្គ ៨ នាក់​ចុងក្រោយ​នៃ​កម្មវិធី ONE Featherweight Kickboxing World Grand Prix ដែលមាន​ប្រាក់រង្វាន់​ដល់ ១ ម៉ឺន​ដុល្លារ​អាមេរិក​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com