ONE Championship
កីឡាជាតិ
ជាតិ
Janet Todd រៀបគម្រោងផ្តួលអតីតជើងឯកពិភពលោក Chuang Kai Ting នៅសង្វៀន ONE
×
អត្ថបទ៖ ស៊ីធី
ពេលជួបកីឡាការិនីលំដាប់ពិភពលោក Chuang Kai Ting នៅសង្វៀន ONE: MASTERS OF DESTINY កីឡាការិនីជើងខ្លាំងកូនកាត់ជប៉ុន-អាមេរិក Janet Todd រំពឹងទទួលបានលទ្ធផលល្អ នៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី ១២ ខែ កក្កដា ខាងមុខ។
តាមរយៈជ័យជម្នះនៅសង្វៀន ONE កាលខែឧសភា កូនកាត់ជប៉ុនអាមេរិកទទួលបានការផ្គូផ្គងម្ដងទៀតត្រឹមតែគម្លាត ២ ខែប៉ុណ្ណោះ។ Janet Todd ដែលត្រូវគេស្គាល់ថា «JT» នោះសម្ដែងភាពរីករាយពេលគេរៀបចំការប្រកួតទល់នឹង Chuang Kai Ting ឬ «Killer Bee» អតីតម្ចាស់ខ្សែក្រវាត់ ONE Atomweight Kickboxing World Champion។
Todd ធ្វើបានយ៉ាងល្អដោយវាយឲ្យ Chin Long ដែលជាមិត្ភភ័ក្ដិរបស់ Chuang ឲ្យសន្លប់ត្រឹមទឹកទី២ នៅសង្វៀន ONE: WARRIORS OF LIGHT។ វាជាការប្រកួតដ៏ល្អ បន្ទាប់ពីជួប កីឡាការិនី Stamp Fairtex ដែលម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Atomweight Muay Thai និង Kickboxing World Champion ជាលើកដំបូងកាលខែកុម្ភៈ។ Todd បញ្ជាក់បែបនេះ ៖«ខ្ញុំបានរៀនមេរៀនជាច្រើន មិនត្រឹមតែការប្រកួតចុងក្រោយទេ ប៉ុន្តែ រៀនបានអំពីការប្រកួតជាច្រើនកន្លងទៅ។ ខ្ញុំចូលចិត្តគ្រប់គ្រងស្ថានការណ៍ឲ្យបានច្រើននៅលើរេញ។ ខ្ញុំដឹងច្បាស់ថា Chuang មកពីក្លិបតែមួយជាមួយ Wang ដែលខ្ញុំឈ្នះលើកចុងក្រោយ ហើយពួកគេមានបម្លាស់ទីនិងចលនាល្អ តែខ្ញុំត្រូវគ្រប់គ្រងឲ្យបាន»។
កីឡាការិនីវ័យ ៣៣ ឆ្នាំបន្តទៀតថា ៖«ការពិតណាស់ Chuang មានល្បឿនលឿន និង ការចេញដៃក៏លឿន។ ខ្ញុំគិតថាវាជាគុណសម្បត្តិមួយដែរ។ ខ្ញុំត្រូវតែធ្វើការធ្ងន់ដើម្បីទប់កណ្ដាប់ដៃ បន្ទាប់ពីមានបទពិសោធន៍ជាមួយ Stamp។ ខ្ញុំកំពុងរៀនអំពីក្បាច់ដែលត្រូវទប់ទល់បានល្អ»។ Todd រៀបរាប់ថា ការហ្វឹកហាត់ជាកត្តាចម្បងសម្រាប់ការប្រកួតនីមួយៗ ហើយ ការឡើងប្រកួត ៣ ដងក្នុង ៧ ខែ នឹងនាំឲ្យរូបគេកាន់តែរឹងមាំ។ កីឡាការិនីសញ្ជាតិអាមេរិកបានទស្សនាការប្រកួតរបស់ Chuang តាំងពីឈានជើងចូលប្រកួត ONE Super Series មកម្ល៉េះហើយគេដឹងច្បាស់យុទ្ធសាស្ត្រទប់ទល់នឹងក្បាច់ដៃពេលប្រឈមមុខដាក់គ្នានៅទីលាន Axiata Arena នាថ្ងៃទី ១២ កក្កដា ខាងមុខ។ JT គូសបញ្ជាក់ ៖«វាជាការប្រកួតដែលស្ថិតក្រោមសម្ពាធ។ អ្នកមិនបានទទួលសម្ពាធដូចនៅក្នុងក្លិបហ្វឹកហាត់ទេ ប៉ុន្តែវាជាសម្ពាធដែលប្រកួតប្រជែង ត្រូវតែទប់ទល់ ។ នេះជាចំណុចដែលខ្ញុំចូលចិត្ត»។
Chuang មានស្នៀតល្អគ្រប់ពេលវ៉ៃឈ្នះ Yodcherry Sityodtong ដើម្បីឈ្នះខ្សែក្រវាត់កម្រិតពិភពលោក ONE Atomweight Kickboxing World Championship កាលឆ្នាំមុន។ Chuang មិនអាចយកឈ្នះ Stamp Fairtex ប៉ុន្តែកីឡាការិនីវ័យ ២៤ ឆ្នាំរូបនេះបង្ហាញក្បាច់ពិសេសជាច្រើនក្នុង ៥ ទឹក និងធ្វើឲ្យមានការប្រកួតកាន់តែស្រួចស្រាល់នៅទឹកដីថៃ។ Chuang មានចំណុចខ្លាំងជាច្រើន ប៉ុន្តែ JT ក៏មានក្បាច់ការពារដើម្បីយកឈ្នះក្នុងការប្រកួតខាងលើដែរ។ «ខ្ញុំបានកត់សម្គាល់ចំណុចខ្លាំងរបស់ Chuang រួចហើយដោយមានក្បាច់ដៃខ្លាំង និងរហ័ស។ ប៉ុន្តែ ការទាត់របស់គេក៏មើលទៅមានប្រសិទ្ធភាពដែរ»។ JT សង្កត់ធ្ងន់បែបនេះ។
JD បានគិតក្នុងចិត្តយ៉ាងដូច្នេះ ៖«គម្រោងរបស់ខ្ញុំមិនយកឈ្នះភ្លាមៗនោះទេ។ ខ្ញុំរក្សាលំនឹង និង តាំងចិត្តត្រជាក់ៗ ហើយការប្រើកម្លាំងមិនបង្ខំរបស់ខ្ញុំនឹងទទួលបានផលល្អ។ ពេលខ្ញុំវ៉ៃចេញ ខ្ញុំចេញឲ្យច្បាស់ៗ។ ខ្ញុំមិនអាចលឿនដូច Chuang ទេ ប៉ុន្តែខ្ញុំស្គាល់ការវ៉ៃចេញរបស់ខ្ញុំដោយទម្ងន់ដៃ»។
Todd ទទួលស្គាល់ថា «Killer Bee» អាចប្រយុទ្ធលឿនជាមួយនឹងក្បាច់រហ័ស ក្នុងរយៈពេល ៣ទឹកដំបូង ហើយខ្លួនត្រូវដឹងអំពីការទប់ស្កាត់ឲ្យបាន ដូចជា ការពារលើកណ្ដាប់ដៃ និង វ៉ៃសង ជាដើម។ បើសិសជាឈ្នះលើ Chuang ម្ដងនេះ Todd កាន់តែបោះជំហានដើម្បីទៅប្រកួតជាថ្មីជាមួយជើងឯកពិភពលោក Stamp។ យ៉ាងណាក្ដីជើងឯកពិភពលោកសញ្ជាតិថៃរូបនេះអាចនឹងទៅប្រកួតដណ្ដើមខ្សែក្រវាត់គុនចម្រុះ មួយទៀតនាពេលខាងមុខ ។ ដូច្នេះ កីឡាការនីវ័យ ៣៣ កូនកាត់ជប៉ុនអាមេរិក ត្រូវរក្សាកំណត់ត្រាឈ្នះរហូតដល់មានឱកាសសងសឹក។ ហើយ Todd ក៏មិនទាន់ផ្ដោតលើការសងសឹកដែរ ពោលត្រូវរៀបចំខ្លួនដើម្បីឈ្នះ កីឡាការិនីមកពីឆាយនីសតាយប៉ិ (ចិនតៃវ៉ាន់) សិន។
នៅសង្វៀន ONE: MASTERS OF DESTINY ជាមួយគ្នានោះដែរជើងខ្លាំងសញ្ជាតិថៃ Petchmorakot ត្រូវជួបសងសឹកនឹងកីឡាករសញ្ជាតិអ៊ីតាលី Giorgio Petrosyan ក្នុងវគ្គ ៨ នាក់ចុងក្រោយនៃកម្មវិធី ONE Featherweight Kickboxing World Grand Prix ដែលមានប្រាក់រង្វាន់ដល់ ១ ម៉ឺនដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com