ជាតិ
សង្គមជាតិ
សមត្ថកិច្ច​ឃាត់ខ្លួន​ចិន​៦​នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ​រូបភាព​និង​សម្ភារ​អាសអាភាស​លើ​អុីន​ធឺ​ណេ​ត​
28, Jun 2019 , 5:20 pm        
រូបភាព
រូបភាពពីនគរបាលជាតិ
រូបភាពពីនគរបាលជាតិ
​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ឃាត់​ជនជាតិ​ចិន​៦​នាក់ ដែល​បាន​ចែកចាយ​រូបភាព និង​សម្ភារ​អាសអាភាស​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត នៅ​ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ខេត្តសៀមរាប​។ នេះ​បើតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​។

 
​ការឃាត់​ជនជាតិ​ទាំង​៦​នាក់​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២៧​មិថុនា ឆ្នាំ​២០១៩ ហើយ​កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុតាង​មួយចំនួន​ដូចជា​៖ កុំព្យូទ័រ​យួ​ដៃ ៥​គ្រឿង ទូរស័ព្ទដៃ ៣​គ្រឿង រួម​និង​សម្ភារៈ​វត្ថុតាង​មួយចំនួនទៀត​។ ជនសង្ស័យ​ទាំង​៦​នេះ ជា​អ្នក​ប្រកបមុខរបរ​ចែកចាយ​រូបភាព​និង​សម្ភារ​អាសអាភាស​។ 
 
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ស៊ើបអង្កេត​អនុវត្ត​នីតិវិធី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​៕ 

Tag:
 រូបភាព​អាសអាភាស
© រក្សាសិទ្ធិដោយ thmeythmey.com