កីឡាជាតិ
ជាតិ
ហែលទឹកជើងឯកយុវជនជនអាស៊ីអាគ្នេយ៍៖ វៀតណាមឈ្នះមេដាយមាសច្រើនជាងគេថ្ងៃដំបូង
28, Jun 2019 , 11:40 pm        
រូបភាព
ដោយ:
ក្រុមអត្តពលិកហែលទឹករបស់វៀតណាមមានភាពលេចធ្លោជាងគេក្នុងការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ក្នុងថ្ងៃដំបូង តាមរយៈការឈ្នះមេដាយមាសច្រើនជាងគេ។ ខណៈថៃ សិង្ហបុរី និងឥណ្ឌូណេស៊ីឈរពីក្រោយជាបន្តបន្ទាប់។ ដោយឡែក អត្តពលិកកម្ពុជាមិនទាន់ទទួលបានមេដាយនៅឡើយទេ តែពួកគេនៅសល់ការប្រកួតជាច្រើនទៀត។



ក្រុមអត្តពលិកវៀតណាមបានគ្រងកំពូលតារាងមេដាយសរុបក្នុងថ្ងៃដំបូងនៃការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីពួកគេដណ្តើមបានមេដាយមាស១៣ ប្រាក់១៤ និងសំរឹទ្ធ៩។

សម្រាប់ការប្រកួតថ្ងៃនេះដែរ អត្តពលិកថៃ មិនបានធ្វើឲ្យថ្នាក់ដឹកនាំខកចិត្តនោះឡើយ ដោយពួកគេស្ថិតនៅលេខ២ក្នុងតារាងមេដាយ ក្រោយឈ្នះមេដាយមាស១២ ប្រាក់៦ និងសំរឹទ្ធ៩។ អត្តពលិកសិង្ហបុរីទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីដណ្តើមបានមេដាយមាស៤ ប្រាក់៦ និងសំរឹទ្ធ៩ ខណៈឥណ្ឌូណេស៊ីស្ថិតនៅលេខ៤ ក្រោយអត្តពលិកពួកគេដណ្តើមបានមេដាយមាស៤ ប្រាក់១ និងសំរឹទ្ធ២។ ចំណែកម៉ាឡេស៊ីក្រោយដណ្តើមបានមេដាយមាស៣ ប្រាក់៦ និងសំរឹទ្ធ៦ ជួយឲ្យពួកគេស្ថិតនៅលេខ៥ ដែលមានហ្វីលីពីននៅពីក្រោយជាមួយមេដាយមាស៣ ប្រាក់៦ និងសំរឹទ្ធ៤៕

Tag:
 ហែលទឹក
  ជើងឯកយុវជនអាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com