កីឡាអន្តរជាតិ
អន្តរជាតិ
Copa America៖ អា​ហ្ស​ង់​ទីន ទម្លាក់​​វេ​ណេ​ស៊ុយ​អេ​ឡា​ដើម្បី​ឡើង​ប៉ះ​ប្រេ​ស៊ី​លវគ្គ​១/២
29, Jun 2019 , 12:39 pm        
រូបភាព
​ជ័យជម្នះ ២-០ លើ​ក្រុម​វេ​ណេ​វេ​ណេ​ស៊ុយ​អេ​ឡា បាន​នាំ​ឲ្យ​អា​ហ្ស​ង់​ទីន​ឈានទៅ​ជួប​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Copa America ឆ្នាំ​២០១៩​។ ស៊ី​លី​ក៏បាន​ឡើងទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​ដែរ តាមរយៈ​ការ​ឈ្នះ​កូ​ឡុំ​ប៊ី​ដោយ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​។​

​នា​ជំនួប​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ខ្សែប្រយុទ្ធ Lautaro Martinez ជា​អ្នកសម្រេច​ទី​គ្រាប់​បាល់​ដំបូង​ឲ្យ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​នាំមុខ វេ​ណេ​ស៊ុយ​អេ​ឡាតាំង​ពី​១០​នាទី​ដំបូង​នៃ​វគ្គ​ទី​១​។ ចូលដល់​តង់​ទី​២ ខណៈដែល​ការប្រកួត​ដំណើរការបាន​៣០​នាទី ខ្សែបម្រើ Giovani Lo Celso បាន​បន្ថែម​មួយគ្រា​ប់​ទៀត​ដើម្បី​ជួយ​ឲ្យ​អា​ហ្ស​ង់​ទីន ឈ្នះ​វេ​ណេ​ស៊ុយ​អេ​ឡា ២-០​។​
  
 
​អា​ហ្ស​ង់​ទីន​ដែលជា​ម្ចាស់​ពាន​ប្រចាំ​តំបន់​អាមេរិក​ឡាទីន​នេះ​ចំនួន​១៤​សម័យ នឹងត្រូវ​ឡើងទៅ​តទល់​ជាមួយ​ម្ចាស់​ជើងឯក​៨​សម័យ​ប្រេ​ស៊ី​ល​ដែលជា​ម្ចាស់ផ្ទះ​ផង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​
 
​ដោយឡែក​ម្ចាស់​ជើងឯក​ចាស់ ស៊ី​លី​បាន​យកឈ្នះ​កូ​ឡុំ​ប៊ី​ដោយ​ការទា​ត់បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី ៥-៤ បន្ទាប់ពី​ប្រកួត​ក្នុង​ម៉ោង​ផ្លូវការ​បញ្ចប់​ទៅដោយ​លទ្ធ​ផល ០-០​។ ដូច្នេះ​ស៊ី​លី​បាន​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​ត្រូវ​រង់ចាំ​ការប្រកួត​រវាង​អ៊ុយ​រូ​ហ្គា​យ និង​ប៉េ​រូ​៕
 







Tag:
 Copa America
© រក្សាសិទ្ធិដោយ thmeythmey.com