ជាតិ
ពីនេះ ពីនោះ
ម៉ែឪ​ស្អាត កូន​ក៏​ស្អាត​!
29, Jun 2019 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ ម្ករ​ខ្ជាក់​កែវ​

-​មក​រួម​សម្អាត ឆ្លាត​រួម​មក​
​ទើសភ្នែក​លៃលក យក​ភ្នែក​ទើស​
​រើស​រៀប​សំរាម​តាម​រៀប​រើស​
​រៀប​ចាក់​ត្រូវ​ជ្រើស​ទី​ចាក់​រៀប​។​


 
-​បែងចែក​ស្ងួត​សើម​ផ្តើម​ចែក​បែង​
​ប្រៀប​ប្រុង​ប្រឹងប្រែង រួម​ប្រុងប្រៀប​
​រៀប​ដាក់​តាម​ធុង​ដែល​ដាក់​រៀប​
​ទុក​ច្នៃ​ដាក់​ត្រៀប​ត្រៀម​ច្នៃ​ទុក​។​
 
-​ឈប់​ថា​តែ​មាត់​ភ្លាត់​ថា​ឈប់​
​លុកលុយ​លៃ​ទប់​ហ៊ាន​លុយ​លុក​
​ពុក​ម៉ែ​ប្រាប់​កូន ត្រាប់​ម៉ែ​ពុក​
​ក្មេង​តទៅ​មុខ​ស្អាត​ក្មេង​ត​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com