ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ដំរី​១៤​ក្បាល​នៅ​តំបន់​អង្គរ​នឹង​លែង​ផ្តល់​សេវា​ដឹកជញ្ជូន​ភ្ញៀវ​ចាប់ពី​ដើមឆ្នាំ​២០២០​តទៅ​
29, Jun 2019 , 5:07 pm        
រូបភាព
​សៀមរាប​៖ ចាប់ពី​ឆ្នាំ​២០២០​តទៅ សត្វ​ដំរី​ដែល​កំពុង​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ​នៅក្នុង​រមណីយដ្ឋាន​អង្គរ​ចាប់ពី​ដើម​ទ​.​ស​ឆ្នាំ​២០០០​មក​នោះ នឹង​លែងមាន​វត្តមាន​តទៅទៀត​ហើយ​។ នេះ​ជា​កិច្ចព្រមព្រៀង​មួយ​រវាង​ក្រុមហ៊ុន​ដំរី​ដែលមាន​ម្ចាស់​ជា​ជនជាតិ​បារាំង និង​ភាគី​អាជ្ញាធរ​ជាតិ​អប្សរា​។ អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា បានឱ្យដឹងថា​នេះ​ជាគោលការណ៍​រួម​របស់​ភាគី​ទាំង​២​ក្នុង​បំណង​ដើម្បី​អភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា​។ លោក ឡុង កុសល បាន​បញ្ជាក់ថា ភាគី​ពាក់ព័ន្ធ​បាននិងកំពុង​រៀបចំ​ទីតាំង​សមរម្យ​ដើម្បី​អភិរក្ស​សត្វ​ដំរី​ទាំងនេះ ក៏ដូចជា​ដើម្បី​រៀបចំ​សម្រាប់​ភ្ញៀវ​ចូល​ទស្សនា​ផងដែរ​។ សត្វ​ដំរី​ដែល​កំពុង​បម្រើសេវា​ដឹកជញ្ជូន​ភ្ញៀវ​សរុប​មាន​ចំនួន ១៤​ក្បាល ដែល​ដឹក​ជាប្រចាំ​ថ្ងៃ​នៅ​ជុំវិញ​ប្រាសាទបាយ័ន ខ្លោងទ្វារ​ទន្លេ​អុំ និង​ភ្នំ​បាខែង​៕

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ​ប្រចាំ​នៅ​ខេត្តសៀមរាប និង​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ដូចតទៅ​



 






Tag:
 ដំរី​
  អង្គរវត្ត​
  ឡុង កុសល​
© រក្សាសិទ្ធិដោយ thmeythmey.com