តំបន់ការពារធម្មជាតិ​១៩​កន្លែង​នៅ​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» ត្រូវបាន​ដាក់បញ្ចូល​ជា​តំបន់​ការពារ និង​អភិរក្ស
ជាតិ
សង្គមជាតិ
តំបន់ការពារធម្មជាតិ​១៩​កន្លែង​នៅ​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» ត្រូវបាន​ដាក់បញ្ចូល​ជា​តំបន់​ការពារ និង​អភិរក្ស
30, Jun 2019 , 11:39 am        
រូបភាព
 
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន បានប្រកាស​ដាក់បញ្ចូល​តំបន់ការពារធម្មជាតិ​ចំនួន​១៩​កន្លែង​នៅ​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​» ក្នុងភូមិ​សាស្ត្រ​ខេត្ត ស្ទឹងត្រែង កំពង់ធំ ព្រះវិហារ  និង​ក្រចេះ ជា​តំបន់​ការពារ និង​អភិរក្ស​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២៧ មិថុនា​។​


​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង តំបន់ការពារធម្មជាតិ​ទាំង​១៩​កន្លែង​នោះ រួមមាន ខេត្តស្ទឹងត្រែង មាន​៥​សហគមន៍ គឺ​តំបន់ការពារធម្មជាតិ​ផ្អាវ ទាល់ អន្លង់​ភេ គី​រី​សុខសាន្ត និង​អន្លង់​ជ្រៃ​។ ខេត្តកំពង់ធំ មាន​២​សហគមន៍ គឺ​សហគមន៍​តំបន់ការពារធម្មជាតិ ក្បាល​ដូន​ក្រី និង​កងមាស​។ ខេត្តព្រះវិហារ មាន​៨​សហគមន៍ គឺ​សហគមន៍​តំបន់ការពារធម្មជាតិ ឈើទាល​កោង ស្រែ​វាល ភ្នំ​ជ្រាប់​ត្រី​កម្សាន្ត ភ្នំ​ល្អាង ភូមិ​ពើក ព្រៃ​កំ​វ៉ែ​ង បង្ក​ន​សែន​ជ័យ និង​ខេត្តក្រចេះ​មាន​៤​សហគមន៍ គឺ​តំបន់ការពារធម្មជាតិ​កំពង់​ក្បឿង អង្គរ​ឥន្ទ ឥន្ទ​ជ័យ និង​កំពង់​ដំរី​។ 
 
​លោក សាយ សំអុល រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាសថា តំបន់​ដែល​ដាក់បញ្ចូល​ជា​តំបន់​ការពារ និង​អភិរក្ស​នោះ ក្នុង​គោលបំណង​បង្កើន​ការចូលរួម​គ្រប់គ្រង​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព និង​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​សហគមន៍​មូលដ្ឋាន ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​៕
 
 

Tag:
 ធម្មជាតិ​
 ​ ព្រៃ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com