ពីនេះ ពីនោះ
សង្គមជាតិ
ចាប់ផ្តើម​បណ្តុះ​វប្បធម៌​ទទួលខុសត្រូវ​បន្ថែម​!
30, Jun 2019 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ រលក​ខ្ទប់​ច្រាំង ប៉ាក់កា​ខ្មៅ​

-​ល្បី​កក្រើក ល្បើក​កក្រោះ អស់​អាប់មុខ​
​រៀង​ទំនុក រុក​ទំនៀម ត្រៀម​ដោះស្រាយ​
​តទៅ​មុខ ទុក​ទៅ​មាន រៀន​ខ្វល់ខ្វាយ​
​ត្រូវ​ត្រៀម​កាយ ត្រាយ​ត្រៀម​កិច្ច ច្បិច​ច្បាស់ច្បង​។​

 
-​ផ្តើម​ចេះ​ចាំ ផ្តាំ​ចេះ​ចោទ ផ្តោត​ខុសត្រូវ​
​ត្រាច់​ត្រង់​ផ្លូវ ត្រូវ​ត្រង់​ផ្លោះ ច្រោះ​សៅហ្មង​
​ដឹង​ដំណាល ដាល​ដំណក់ ដក់ចិត្ត​ចង​
​ត្រៀម​ចំណង ត្រង​ចំណាំ ចាំ​ទទួល​។​
 
-​ចាប់​បណ្តុះ ចុះ​បណ្តាក់ ចាក់​ចំណេះ​
​ចាប់​ហ៊ាន​កេះ ចេះ​ហ៊ាន​កាយ ឆាយ​ក្តី​ក្តួល​
​ឈប់​បំពាន ឈាន​បំពោក ឈ្ងោក​ចាំ​ស្រួល​
​ស្រុះ​ទទួល ស្រួល​ទទូច ស្ទូច​ស្ទង់​កិច្ច​។​
 
-​ស្ទា​ទម្លុះ ស្ទុះ​ទម្លាយ ស្ពាយ​ទម្លាប់​
​រៀន​ផ្សារភ្ជាប់ រាប់​ផ្សារ​ភ្ជិត គិត​ច្បាម​ច្បិច​
​ចាំ​ឲ្យ​ច្បាស់ ចាស់​ឲ្យ​ច្បាំង តាំង​ល្បោយ​ល្បិច​
​ការណ៍​ដូចម្តេច កិច្ច​ដូច​ម្តា ហា​ទទួល​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com