ពីនេះ ពីនោះ
អតិថិជន ជា​ស្តេច​, បុគ្គលិក ជា​ម្ចាស់​ក្សត្រិយ៍​…!
30, Jun 2019 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
 ​ជារឿយៗ​នៅក្នុង​ពិភព​នៃ​អ្នកជំនួញ គេ​តែងតែ​លឺ​ឃ្លា​ថា​«​អតិថិជន គឺជា​សេ្ត​ច​។ ឃ្លា​ន័យធៀប​នេះ​ចង់​និយាយថា អ្នកលក់​ទំនិញ ឬ​លក់​សេវាកម្ម​ត្រូវ​ចាត់ទុក​អ្នកទិញ​ដូចជា​សេ្ត​ច​អ៊ីចឹង ពោល គឺ​ត្រូវ​បម្រើសេវា​កម្ម​ឲ្យ​បានល្អ​បំផុត ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។


​ជាការ​ពិត ដើម្បី​ឲ្យ​អាជីវកម្ម​មួយ​ដំណើរការបាន គេ​ត្រូវ​ចាត់ទុក​អតិថិជន ដូចជា សេ្ត​ច​។ ចុះ​បុគ្គលិក​វិញ​? ក្រុមហ៊ុន​ត្រូវ​ចាត់ទុក​ពួកគេ​ជា​អ្នកបម្រើ​អតិថិជន​ធម្មតា​? ឬ​ត្រូវ​ចាត់ទុក​ពួកគេ​ជា​ម្ចាស់​ក្សត្រិយ៍​?
 
​ក្នុងនាម​ជា​ក្រុមហ៊ុន​, ក្រុមហ៊ុន​ត្រូវ​ចាត់ទុក​អតិថិជន​ជា​សេ្ត​ច ហើយ​ចាត់ទុក​បុគ្គលិក​ជា​ម្ចាស់​ក្សត្រិយ៍ មានន័យថា ក្រុមហ៊ុន​ត្រូវ​គិតគូរ​បុគ្គលិក​ឲ្យ​ខ្លាំង​ជាង​អតិថិជន​ទៅទៀត​។ នៅពេលដែល​បុគ្គលិក​ទទួលបាន​ភាពកក់ក្តៅ​ពី​ក្រុមហ៊ុន​ល្អ​ហើយ ពេលនោះ បុគ្គលិក​នឹង​បម្រើ​អតិថិជន​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​។ ប្រសិនបើ​បុគ្គលិក​មិន​ត្រូវបាន​ម្ចាស់​ក្រុមហ៊ុន​ចាត់ទុកជា​ម្ចាស់​ក្សត្រិយ៍​ទេនោះ នោះ​អតិថិជន ក៏​មិន​ត្រូវបាន​បុគ្គលិក​ចាត់ទុកជា​សេ្ត​ច​ដែរ ពីព្រោះ បុគ្គលិក​គ្មាន​ទឹកចិត្ត​នឹងធ្វើ​កិច្ចការ​ឲ្យ​បានល្អ ហើយ​ពេលនោះ ក្រុមហ៊ុន​នោះ អាច​ប្រឈម​នឹង​បរាជ័យ​។ 
 
​និយាយ​ឲ្យ​សាមញ្ញ មានន័យថា ក្រុមហ៊ុន​ត្រូវ​គិតគូរ​បុគ្គលិក​ឲ្យ​គ្រប់​ជ្រុងជ្រោយ និង​ល្អ​បំផុត មុន​ពេលដែល​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​បម្រើ​អតិថិជន​ឲ្យ​បានល្អ ដូច​បម្រើ​សេ្ត​ច​នោះ​។ បញ្ច្រាស​មកវិញ បើ​បុគ្គលិក​មិន​ត្រូវបាន​ក្រុមហ៊ុន​ឲ្យ​តម្លៃ​ផង​នោះ តើ​ពួកគេ​អាច​បម្រើសេវា​ជូន​អតិថិជន​បានល្អ​ឥតខ្ចោះ​ដែរឬទេ​? 
 
​នេះ​ជា​ចំណុច​ដែល​ម្ចាស់​ក្រុមហ៊ុន​ទាំងឡាយ​ត្រូវ​លើក​យកមក​ពិចារណា​។ ពិចារណា​លើ​ឃ្លា​៖«​អតិថិជន គឺជា​ស្តេច​, បុគ្គលិក គឺជា​ម្ចាស់​ក្សត្រិយ៍​!»​។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com