ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
តើគួរដាក់ខ្យល់សំឡេងមូលភេទ «អ» «អ៊» របស់ខ្មែរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែរទេ? (ភាគ២)
× ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភា កំពុងដំណើរការរៀបចំ«ការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ» ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការសរសេរ និងការអានឲ្យបានត្រឹមត្រូវ។
និយាយដោយឡែកទាក់ទងនឹង«ការកត់សូរភាសាបរទេសជាអក្សរខ្មែរ» លោកបណ្ឌិត ហ៊ាន សុខុម បានបញ្ជាក់ថា មូលហេតុនៃការរៀបចំឲ្យមានការសរសេរជាភាសាខ្មែរបែបនេះ ដោយសារតែពាក្យបរទេសមួយចំនួន គេអាចបកស្រាយសងត្រឡប់គ្នាទៅវិញទៅមកបាន ប៉ុន្តែពាក្យខ្លះ មិនសងឲ្យគ្នាបាន។ ឧទាហរណ៍ ពាក្យ «Computer» ដែលពលរដ្ឋនិយមសរសេរជាភាសាខ្មែរ «កុំព្យូទ័រ»។ ចំណែកពាក្យ «Acid» ដែលសរសេរជាភាសាខ្មែរ «អាស៊ីដ» «អាស៊ីត» ឬពាក្យ «Gas» ដែលអ្នកខ្លះសរសេរ «ហ្កាស» «ហ្គាស» ជាដើម។ ដោយសារតែបញ្ហាមិនទាន់ចុះសម្រុងនៃការសរសរនេះហើយ ទើបក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភា រៀបចំឲ្យមានការពិភាក្សាដោះស្រាយបញ្ហានេះ។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមលោក-អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា និងលោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភា ដូចតទៅ៖
និយាយពីរឿងរៀបចំ«ការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ» គឺជារឿងមួយ។ ប៉ុន្តែរឿងមួយទៀតនោះ គឺភាសាខ្មែរ នៅមានលក្ខណៈពិសេសមួយ ត្រង់ខ្យល់សំឡេងមូលភេទ «អ» «អ៊» ។ ត្រង់ចំណុចនេះលោកបណ្ឌិត ហ៊ាន សុខុម បាននិយាយថា ក្នុងក្រុមសូភាសាលើពិភពលោក គឺមានតែប្រទេសកម្ពុជាទេ ដែលមានខ្យល់សំឡេងមូលភេទ «អ» «អ៊»នេះ។
នៅពេលសួរថា តើកម្ពុជាគួរតែចុះបញ្ជីខ្យល់សំឡេងមូលភេទ «អ» «អ៊» នៅក្នុងអង្គការយូណេស្កូដែរទេ? លោក ហ៊ាន សុខុម បាននិយាយថា វាជាកិច្ចការបន្ទាប់ទៀតដែលត្រូវធ្វើ ហើយក៏អាស្រ័យលើការយល់ឃើញរបស់រដ្ឋាភិបាលផងដែរ។
Tag:
ហ៊ាន សុខុម
ក្រុមប្រឹក្សាជាតិភាសាខ្មែរ
អក្សរខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com