ជាតិ
សង្គមជាតិ
ទីប្រឹក្សាក្រសួងមហាផ្ទៃម្នាក់ និងអ្នកកាសែត៤នាក់ ត្រូវចាប់ខ្លួន នៅកន្លែងជល់មាន់
01, Jul 2019 , 11:00 am        
រូបភាព
កម្លាំងនគរបាល បានឃាត់មនុស្ស៩នាក់ ដោយមានម្នាក់ជាទីប្រឹក្សាក្រសួងមហាផ្ទៃ នៅក្នុងប្រតិបត្តិការបង្រ្កាបសង្វៀនជល់មាន់ និងកន្លែងលេងអាប៉ោង នៅចំណុចដីឡូតិ៍ព្រៃស្មៅ (ទុកចោល) ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ កាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។



បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ទីប្រឹក្សាក្រសួងមហាផ្ទៃដែលត្រូវបានឃាត់ខ្លួននោះ ឈ្មោះ គឹម ង៉ែតសុពល ភេទប្រុស អាយុ៦២ឆ្នាំ។ ចំណែក៨នាក់ទៀត រួមមាន ៤នាក់ជាអ្នកកាសែត ២នាក់ជាបុគ្គលិកក្រុមហ៊ុន ១នាក់ ជាជាងកញ្ចក់ និង ១នាក់ជាអ្នករត់រឺម៉កកង់បី។ ក្រោយឃាត់ខ្លួន ពួកគេ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបន្ត តាមនីតិវិធី។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានចាប់យកសត្វមាន់ឈ្មោល៣ក្បាល (មាន់ជល់) ចានសម្រាប់លេងអាប៉ោង១ កម្រាលសម្រាប់ចាក់អាប៉ោង១ផ្ទាំង ជញ្ជីងថ្លឹង១ កៅអីជ័រ៩ នាមបណ្ណមួយចំនួន ខ្នាយដែក២ដើម ទូរសព្ទដៃចាស់១១គ្រឿង លុយ៨៧ម៉ឺនរៀល និង ម៉ូតូចំនួន៤គ្រឿង៕

© រក្សាសិទ្ធិដោយ thmeythmey.com