កីឡាអន្តរជាតិ
អន្តរជាតិ
អេស្ប៉ាញក្លាយជាម្ចាស់ពាន Euro U-21 លើកទី៥ ក្រោយឈ្នះអាល្លឺម៉ង់ ២-១
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអេស្ប៉ាញក្រោមអាយុ២១ឆ្នាំ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប Euro U-21 ឆ្នាំ២០១៩ ជាលើកទី៥ បន្ទាប់ពីយកឈ្នះម្ចាស់ជើងឯកចាស់អាល្លឺម៉ង់ក្នុងលទ្ធផល ២-១ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលរៀបចំដោយសហម្ចាស់ផ្ទះ អ៊ីតាលី និងសាំងម៉ារ៉ាំង។
ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នារាត្រីថ្ងៃទី៣០ ខែមិថុនា នៅកីឡដ្ឋាន Stadio Friuli ក្នុងប្រទេសអ៊ីតាលី ខ្សែបម្រើ Fabian Ruiz ជាអ្នករកគ្រាប់បាល់បើកឆាកឲ្យអេស្ប៉ាញនាំមុខតាំងពី៧នាទីដំបូងនៃវគ្គទី១។
ចូលដល់តង់ទី២ ខ្សែបម្រើ Daniel Olmo បន្ថែមគ្រាប់បាល់ទី២ នៅនាទី៦៩ មុនពេល Nadiem Amiri វាយបកឲ្យអាល្លឺម៉ង់មួយគ្រាប់វិញនៅនាទី៨៨។ បញ្ចប់ការប្រកួតអេស្ប៉ាញឈ្នះអាល្លឺម៉ង់ ២-១ ដើម្បីក្លាយជាម្ចាស់ពាន Euro U-21 ឆ្នាំ២០១៩ និងជាលើកទី៥ក្នុងប្រវត្តិសាស្ត្រ ដោយបំបែកកំណត់ត្រារបស់អ៊ីតាលីដែលឈ្នះ៥លើកដូចគ្នា។
សម្រាប់ពាន Golden Boot (ស៊ុតបញ្ចូលទីច្រើនជាង) ក្នុងព្រឹត្តិការណ៍នេះ ខ្សែប្រយុទ្ធរបស់អាល្លឺម៉ង់ Luca Waldschmidt ដែលសម្រេចទីបានចំនួន៧គ្រាប់។
គិតត្រឹមឆ្នាំ២០១៩នេះ ក្រុមជម្រើសជាតិក្រោមអាយុ២១ឆ្នាំ ដែលឈ្នះ Euro U-21 ចំនួន៥លើកមានអេស្ប៉ាញ (១៩៨៦, ១៩៩៨, ២០១១, ២០១៣ និង ២០១៩) អ៊ីតាលី (១៩៩២,១៩៩៤, ១៩៩៦, ២០០០ និង ២០០៤)។ ក្រុមដែលឈ្នះពីរលើកមានអង់គ្លេស (១៩៨២, ១៩៨៤) អាល្លឺម៉ង់ (២០០៩, ២០១៧) និងមួយលើកមាន បារាំង (១៩៨៨) ស៊ែប៊ី (១៩៧៨)៕
សូមទស្សនាវីដេអូ
Tag:
បាល់ទាត់
Euro U-21
អេស្ប៉ាញ
© រក្សាសិទ្ធិដោយ thmeythmey.com