ពីនេះ ពីនោះ
«ស្និម» មានន័យពីរយ៉ាង គឺ «ច្រែះ និង ភាពសៅហ្មង»
× បើតាមវចនានុក្រមរបស់សម្តេច ជួន ណាត ពាក្យ «ស្និម» អាចសរសេរជា «ស្នឹម» ក៏បានដែរ។ ពាក្យនេះ អាចប្រើក្នុងន័យពីរយ៉ាង។
វចនានុក្រមរបស់សម្តេច ជួន ណាត ពន្យល់ថា «ស្និម» គឺច្រែះស្តើងដែលកើតនៅលោហជាតិមានដែក និង ស្ពាន់ ដូចយើងធ្លាប់និយាយថា ដែកឡើងស្នឹម និង ស្នឹមស្ពាន់ ជាដើម។
ចំណែក ន័យមួយទៀត ដែលសម្តេច ជួន ណាត ពន្យល់ក្នុងវចនានុក្រម «ស្និម» គឺសំដៅលើ មន្ទិល ឬ ភាពសៅហ្មង ដូចជា ស្នឹមចិត្ត មានន័យថា មន្ទិលរបស់ចិត្ត គ្រឿងសៅហ្មងចិត្ត ឬ ឧបក្កិលេស។ បើយើងនិយាយថា កើតស្នឹមក្នុងផ្ទះ គឺមានន័យថា មានដំណើរសៅហ្មងនឹងគ្នាឯងក្នុងផ្ទះ៕
Tag:
ពន្យល់ពាក្យ
ស្និម
© រក្សាសិទ្ធិដោយ thmeythmey.com