កីឡាជាតិ
ជាតិ
Yudai Ogawa ចែកផ្លូវ​ជាមួយ​អង្គ​រថា​យ​ហ្គឺ​រ ក្រោយ​ជួយ​ក្រុម​ឈរ​លេខ​៣​បណ្តោះអាសន្ន​ក្នុង​ជើង​ទី​១
02, Jul 2019 , 7:59 am        
រូបភាព
ដោយ:
​កីឡាករ Yudai Ogawa បាន​ចែកផ្លូវ​ជាមួយ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ក្រោយ​រួមរស់​បាន​ពាក់កណ្តាល​រដូវ​កាល​។ ទោះបី​រួមរស់​រយៈពេល​ខ្លី ខ្សែបម្រើ​រូបនេះ​អះអាងថា គេ​មាន​អនុស្សាវរីយ៍​ល្អៗ​ជាច្រើន​នៅលើ​ទឹកដី​សៀមរាប ដែល​ត្រូវ​ចងចាំ​។

 
​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​របា​ន​សរសេរ​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការចាកចេញ​របស់​ខ្សែបម្រើ Yudai Ogwa​។ តែ​យ៉ាងណា​ក្លិប​នេះ​មិនបាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​នៃ​ការចាកចេញ​នេះឡើយ​។ 
 
​ក្រោយ​ជំនួប​អង្គ​រថា​យ​ហ្គឺ​រ​យកឈ្នះ​អគ្គិសនី​កម្ពុជា ៣-១ កាលពី​ថ្ងៃទី​២៩ មិថុនា នៅ​កីឡដ្ឋាន​ខេត្តសៀមរាប កីឡាករ Yudai Ogawa បាន​និយាយ​ក្នុង​ពិធី​លាគ្នា​ថា ទោះបី​រូបគេ​បាន​រួមរស់​រយៈពេល​ខ្លី​នៅលើ​ទឹកដី​ខេត្តសៀមរាប តែ​គេ​មាន​អនុស្សាវរីយ៍​ល្អៗ​ជាច្រើន​ជាមួយ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ដែល​មិនអាច​ភ្លេច​បាន​។ ប៉ុន្តែ​កីឡាករ​រូបនេះ មិនបាន​លម្អិត​ពី​អនុស្សាវរីយ៍​ល្អៗ​ទាំង​នោះឡើយ​។  
 
 
​សម្រាប់​ខ្សែបម្រើ​វ័យ​២៣​ឆ្នាំ​រូបនេះ ការផ្ដល់​ឱកាស និង​លើកទឹកចិត្ត​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្លិប មិត្ត​រួម​ក្រុម និង​អ្នកគាំទ្រ គឺជា​កម្លាំងចិត្ត​យ៉ាងសំខាន់​ចំពោះ​រូបគេ​។ Yudai បន្ថែមថា ការចាកចេញ​របស់គេ គឺមាន​ការឯកភាព​គ្នា​តាំងពី​មុន​បើក​រដូវ​កាល​មកម្ល៉េះ​។​
 
​កីឡាករ Yudai Ogawa បាន​ចុះកិច្ចសន្យា​រយៈពេល​១​ឆ្នាំ​លេង​ឲ្យ​ក្លិប​ក្រសួងការពារជាតិ​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨​។ បន្ទាប់មក​រូបគេ ក៏បាន​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៩ មុន​ចាកចេញ​នៅពេលនេះ​។ 
 
Yudai បាន​ជួយ​ឲ្យ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ជើង​ទី​១ នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ដោយមាន​២៧​ពិន្ទុ ក្រោយ​ឈ្នះ​៨ ស្មើ​៣ និង​ចាញ់​២​។ ថា​យ​ហ្គឺ​រ​មាន​គម្លាត​៦​ពិន្ទុ​ជាមួយ​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង​៕   

Tag:
 អង្គ​រថា​យ​ហ្គឺ​រ​
  Yudai Ogawa
  Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com