ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ពិការ​តែ​កាយ តែ​មិន​ពិការ​ចិត្ត​
03, Jul 2019 , 8:19 am        
រូបភាព
ដោយ: VOA
​ក្រុម​សិល្បករ​របស់​អង្គការ Epic Arts Cambodia បាន​ត្រួស​ត្រាយផ្លូវ​ក្នុង​វិស័យ​សិល្ប​:​របាំ​សហ​សម័យ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជា​ក្រុម​តែមួយគត់​ដែលមាន​សិល្បករ​សម្តែង​ដែល​រួមបញ្ចូល​ទាំង​ជនពិការ​និង​ជន​មិន​ពិការ ក្រុម​នេះ​បានផ្តល់​ក្តីសង្ឃឹម​ថ្មី​សម្រាប់​សមាជិក​របស់ខ្លួន ក្នុងការ​សម្រប​ខ្លួន​ទៅក្នុង​សង្គម​ខ្មែរ​ឡើងវិញ ជាពិសេស តាមរយ​:​ការសម្តែង​សិល្ប​:​សហ​សម័យ​។ យ៉ាងណាមិញ ពួកគេ​នៅតែ​ជួបប្រទះ​នឹង​ឧបសគ្គ​ក្នុង​ភាពជា​សិល្បករ​ដែលមាន​ពិការភាព ជាពិសេស​ក្នុងការ​ធ្វើដំណើរ​ឡើង​ឆាក​និង​ទៅកាន់​ទីតាំង​សម្តែង ក៏ដូចជា​ត្រូវ​ប្រឈម​នឹង​ការយល់​ខុស​របស់​មនុស្ស​មួយចំនួន នៅក្នុង​សហគមន៍​របស់​ពួកគេ​។ លោក រិទ្ធី ឧ​ត្ត​ម នៃ​វី​អូ​អេ រាយការណ៍​ពី​ខេត្តកំពត​៕




 

© រក្សាសិទ្ធិដោយ thmeythmey.com