ជាតិ
សង្គមជាតិ
សមត្ថកិច្ច ដុតបំផ្លាញ​មង​១១​គីឡូម៉ែត្រ ដែល​រឹបអូស​ពីបទ​ល្មើស​ជលផល​នៅ​សៀមរាប
02, Jul 2019 , 10:19 pm        
រូបភាព
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
​សៀមរាប​៖ យ៉ាងហោចណាស់ សាច់​មង​១១​គីឡូម៉ែត្រ ត្រូវបាន​រឹបអូស​និង​ដុតបំផ្លាញ នៅ​ភូមិសាស្ដ្រ​ស្រុក​ជីក្រែង ខេត្តសៀមរាប​។ កម្លាំងចម្រុះ​នៃ​រដ្ឋបាល​ខេត្តសៀមរាប​បាន​ចុះបង្ក្រាប​បទល្មើស​ជលផល ដោយយោង​លើ​អនុសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​អភិបាល​ខេត្តសៀមរាប​។​

 
​យោងតាម​ការចុះផ្សាយរ​បស់​រដ្ឋបាល​ខេត្តសៀមរាប ការចុះ​បង្ក្រាប​បទល្មើស​ជលផល​នេះ បាន​រឹបអូស​និង​ដុតបំផ្លាញ​សាច់​មង​ប្រវែង​១១​គីឡូម៉ែត្រ ចម្រឹង ៦៨០០​ដើម និង​ក្បាល​បរ​១៥​។ ករណីនេះ​ធ្វើឡើង​នៅមាន​ភូមិ​មាត់​ខ្លា​និង​ភូមិ​អន្លង់​ជ្រៅ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​
 
​អភិបាលខេត្ត​សៀមរាប ក៏បាន​ប្រាប់​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​រៀបចំ​ផែនការ​ចុះបង្ក្រាប​ករណី​នេះ​ជាប្រចាំ​និង​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្កើន​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​មិន​ឲ្យ​នេសាទ​ល្មើសច្បាប់​កំណត់​ក្នុង​រដូវ​បិទ​នេសាទ​នេះ​។ 
 
​គួរ​បញ្ជាក់ថា រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បានប្រកាស​អំពី​រដូវ​បិទ​នេសាទ​សម្រាប់​ឆ្នាំ​២០១៩​នេះ គឺ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១ ខែមិថុនា រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា​៕
 

រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

Tag:
 កសិកម្ម​
  បទល្មើស​នេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com