អន្តរជាតិ
Zoe Tay ឬ «​បូ​បូ​» ពង្រឹង​យុទ្ធនា​ការប្រឆាំង​ការ​បៀតបៀន​ផ្លូវភេទ បន្ទាប់ពី​បានមក​កាន់​កម្ពុជា​
03, Jul 2019 , 8:59 am        
រូបភាព
ដោយ: ធីតា
​តារាភាពយន្ត​សិង្ហ​បុរី Zoe Tay រំពឹងថា យុទ្ធនាការ​ប្រឆាំង​ការ​បៀតបៀន​ផ្លូវភេទ នឹង​ពង្រឹង​សិទ្ធិអំណាច​ស្ត្រី និង​ឲ្យ​ពួកគេ​ហ៊ាន​និយាយ​។ ថ្លែង​ក្នុង​ពិធី​ដែល​រៀបចំ​ដោយ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី (NUS) កាលពីពេល​ថ្មីៗ​កន្លងមក សិល្បការិនី ដែល​ពលរដ្ឋ​ខ្មែរ​ស្គាល់​ឈ្មោះថា «​បូ​បូ​» នោះ អះអាងថា នាង​ចូលរួម​កាន់តែ​ខ្លាំងក្លា​ក្នុង​យុទ្ធនាការ «You Can Say No»  ក្រោយពី​បានធ្វើ​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា​កាលពី​ប្រមាណ​៥​ឆ្នាំមុន​។​

 
 
 
 
 
View this post on Instagram
 
 
 
 
 
 
 
 
 

You Can Say No 的反家暴行动在去年获得广大响应! 今年我们将透过轻松的谈话形式, 由郭亮主持,阿姐郑惠玉连同艺人朋友和您一起来关注另一个女性议题-「约会性侵」。 6月26日 中午12点整 我们 FB 直播见! 想参与TCA的 FB 直播和我一同现场讨论吗?请在留言内回答: 什么是「约会性侵」? 欢迎你们留言在 TCA facebook / IG. . 我们将在你们的答案中,选出两位在6月26日和我们一起开讲! . 欢迎你们留言在 TCA facebook / IG. . . #YouCanSayNo #thecelebrityagency @youcansayno_campaign #ZoeTay #鄭惠玉 #惠聲玉影 #佐伊の語 @the_celebrityagency

A post shared by Zoe Tay鄭惠玉 (@zoetay10) on Jun 7, 2019 at 5:59am PDT

 
​កាល​នៅ​ជា​សិស្សសាលា Zoe Tay ឬ បូ​បូ ធ្លាប់​រង​ការព្យាយាម​បៀតបៀន​ពី​សំណាក់​បុរស​ម្នាក់​នៅពេល​ជិះ​រថយន្ត​។ «​ខ្ញុំ​ស្ថិតនៅលើ​រថយន្ត​ជាមួយ​មនុស្ស​ផ្សេងទៀត ហើយ​បុរស​ម្នា​ក់បាន​ឈរ​នៅ​កៀក​ខ្ញុំ​បំផុត​។ គេ​ចាប់ដៃ​ខ្ញុំ ហើយ​ពេលនោះ ខ្ញុំ​មាន​អារម្មណ៍​ថា ពិបាក និង​មិន​ស្រណុកចិត្ត​នោះឡើយ​»​។ នេះ​បើតាម​ការរៀប​រាប់រប​ស់ បូ​បូ ដែល​ត្រូវបាន​ដកស្រង់​ដោយ សារព័ត៌មាន The New Paper​។​


 
​បូ​បូ ដែល​បច្ចុប្បន្ន​វ័យ​៥១​ឆ្នាំ បាន​ផ្តួចផ្តើម​យុទ្ធនាការ You Can Say No ឲ្យ​ហ៊ាន​តស៊ូរ​ប្រឆាំង​ការរំលោភ ការ​បៀតបៀន​ផ្លូវភេទ និង​អំពើហិង្សា​ក្នុង​គ្រួសារ​។ នាង​ត្រូវ​សម្ភាស​ពាក់ព័ន្ធ​យុទ្ធនាការ​នេះ ក្រោម​ការសាកសួរ​រប​ស់​តារាភាពយន្ត Guo Liang ជាមួយ​វត្តមាន​តារាភាពយន្ត Bonnie Loo និង​សមាជិក​ក្រុមប្រឹក្សាភិបាល​អង្គការ​ក្រុមប្រឹក្សា​ស្ត្រី​សិង្ហ​បុរី Cheryl Chong​។​
​បូ​បូ បាន​ស្តាប់​ការរៀបរាប់​ជាច្រើន​របស់​អ្នកចូលរួម ដែល​ធ្លាប់មាន​ប្រវត្តិ​ប្រហាក់ប្រហែល​នាង​ផងដែរ​។ នាង​ទទួលស្គាល់ថា កន្លងមក​នាង​មិនសូវ​យកចិត្ត​ទុក​លើ​យុទ្ធនាការ​បែបនេះ​ឡើយ ប៉ុន្តែ​ក្រោយ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ប្រមាណ​៥​ឆ្នាំមុន ធ្វើ​ឲ្យ​កាន់តែ​យល់ច្បាស់​ពី​ឥទ្ធិពល​របស់​ស្ត្រី​ក្នុង​ការតស៊ូ​មតិ​។​
 
​នា​អំឡុងពេល​បំពេញបេសកកម្ម​សប្បុរ​ស​ធម៌​នៅ​មណ្ឌល​ស្ត្រី​មួយកន្លែង​នៅ​កម្ពុជា តារា​សម្តែង​នាង បូ​បូ បាន​ស្តាប់​រឿងរ៉ាវ​ជីវិត​ជនរងគ្រោះ​មួយចំនួន ដោយ​អ្នកខ្លះ មាន​ជំងឺ​បាក់​ទឹកចិត្ត និង​ធុញថប់ ហេតុ​ដូច្នេះហើយ​បានជា​កាន់តែ​យល់ច្បាស់​ពី​តួនាទី​របស់ខ្លួន​ក្នុង​ការជួយ​ដល់​ស្ត្រី និង​កុមារ​ដែលមាន​វិបត្តិ​។​
 
​តាមរយៈ​យុទ្ធនាការ You Can Say No បូ​បូ ឬ Tay ក៏បាន​បង្កើត​ក្លិប​ជួបជុំគ្នា ដើម្បី​បំផុសបំផុល​ចលនា​គាំទ្រ​ស្ត្រី​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើហិង្សា​រាល់​ទម្រង់ ជាពិសេស​ការពង្រឹង​សិទ្ធិអំណាច​របស់​ពួកគេ ដោយ​គ្មាន​ការភ័យខ្លាច​អ្វី​ទាំងអស់​៕

Tag:
 សិទ្ធិនារី​
  Zoe Tay
© រក្សាសិទ្ធិដោយ thmeythmey.com