ជាតិ
លោក គួច ចំរើន ចុះ​ផ្អាក​ការដ្ឋាន​សំណង់​បី​កន្លែង​របស់​ចិន ដើម្បី​ពិនិត្យ​បច្ចេកទេស​
03, Jul 2019 , 3:10 pm        
រូបភាព
រូបភាពពីក្រសួងព័ត៌មាន អគារដែលត្រូវផ្អាកការសាងសង់
រូបភាពពីក្រសួងព័ត៌មាន អគារដែលត្រូវផ្អាកការសាងសង់
​លោក គួច ចំរើន ដែល​ទើបនឹង​ត្រូវ​ផ្លាស់​ឲ្យ​ទៅធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ  បាន​ដឹកនាំ​ម​ន្រី្ត​ជំនាញ ចុះទៅពិនិត្យ​ការដ្ឋាន​សំណង់​គ្រោង​ដែក​៣​កន្លែង​របស់​វិនិយោគិន​ចិន នៅ​ភូមិ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ហើយ​បានសម្រេច​បញ្ឈប់​សកម្ម​ភាព​សាងសង់ ដើម្បី​ឲ្យ​ក្រុមបច្ចេកទេស​ពិនិត្យ​បច្ចេកទេស​។ នេះ​បើតាម​ការផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​។



​ការចុះពិនិត្យ​នេះ ធ្វើឡើង​កាល​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​សម្រេច​ឲ្យ​បញ្ឈប់​ការសាងសង់ បន្ទាប់ពី​ក្រុម​ជំនាញ​ត្រួតពិនិត្យ​ហើយ ទើប​ឲ្យ​ដំណើរការ​សាងសង់​បន្ត​។ លោក គួច ចំរើន ក៏​ឆ្លៀត​ទៅពិនិត្យ​អាហា​រដ្ឋា​ន​ជនជាតិ​ជប៉ុន ដែល​រង​ការខូចខាត​ទាំងស្រុង ពី​ការបាក់​អគារ​៧​ជាន់ កាលពី​ថ្ងៃទី​២២​មិថុនា​ផងដែរ​។ 
 
​បន្ទាប់ពី​ពិនិត្យ​រួច លោក​អភិបាលខេត្ត បាន​ឲ្យ​មន្ត្រី​ជំនាញ ជួយ​សម្រួល​និង​ព​ន្លឿ​ន​ការធ្វើ​លិខិតអនុញ្ញាត​ក្នុងការ​សាងសង់ ជូន​ជនជាតិ​ជប៉ុន​នោះ ដើម្បី​បាន​បើក​អាជីវកម្ម​ឡើងវិញ​៕ 
 

រូបភាពពីក្រសួងព័ត៌មាន អគារដែលត្រូវផ្អាកការសាងសង់


Tag:
 សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com