កីឡាជាតិ
ជាតិ
Hun Sen Cup៖ សូល​ទី​ឡូ​ស្វាគមន៍​រតនគិរី ខណៈ​ប៉ូលិស​ជួប​វិសាខា​
04, Jul 2019 , 2:15 pm        
រូបភាព
រតនគិរីដែលទទួលបាន​ចំណាត់ថ្នាក់​លេខ៣ថ្នាក់ខេត្ត ត្រូវប៉ះសូលទីឡូអង្គរនៅជើងទីមួយ
រតនគិរីដែលទទួលបាន​ចំណាត់ថ្នាក់​លេខ៣ថ្នាក់ខេត្ត ត្រូវប៉ះសូលទីឡូអង្គរនៅជើងទីមួយ
ដោយ: ថ្មីៗ
​ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៩ វគ្គ​១៦​ក្រុម​ចុងក្រោយ ជើង​ទីមួយ ត្រូវ​ប្រកួត​បង្គ្រប់​ពីរ​គូ​ចុងក្រោយ​នា​វេលា​ម៉ោង​៣ និង​៣០​នាទី រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែកក្កដា នេះ​។​

 
អត្ថបទទាក់ទង
 
​សូល​ទី​ឡូ​អង្គរ ប្រើប្រាស់​កីឡដ្ឋាន​ខេត្តសៀមរាប ស្វាគមន៍​ក្រុម​លេខ​៣​ថ្នាក់​ខេត្ត រតនគិរី ស្រប​ពេលដែល​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា រៀបចំ​ជំនួប​រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជាមួយ​វិសាខា ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​បណ្តោះអាសន្ន លោក Akeep Tunji Ayoyinka​។​
 
​កាលពី​ម្សិលមិញ គិរីវង់​សុខ​សែន​ជ័យ បាន​យកឈ្នះ​ណាហ្គា​វើ​ល ២-០ ខណៈ​ក្រសួងការពារជាតិ​វាយបក​យកឈ្នះ​ម្ចាស់ផ្ទះ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ៣-១​។​
​សម្រាប់​ជំនួប​ជើង​ទី​១ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន បឹងកេត​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​សៀមរាប ៦-០ រីឯ​អគ្គិសនី​កម្ពុជា​បញ្ចប់​ក្នុង​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ជាមួយ​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​រ​។ មួយថ្ងៃ​បន្ទាប់ ភ្នំពេញ​ក្រោ​ន​យកឈ្នះ​កំពង់ចាម ១០-០ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​ត្បូងឃ្មុំ ៤-០៕

Tag:
 Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com