រថយន្ត
អត្ថបទពាណិជ្ជកម្ម
រថយន្ត SUV Ford Ecosport សន្សំសំចៃប្រេង បចេ្ចកវិទ្យាទំនើប និងមានប្រព័ន្ធសុវត្ថិភាពខ្ពស់
× បច្ចុប្បន្ននេះ រថយន្តប្រភេទ SUV ទទួលបានការពេញនិយមគួរឲ្យកត់សម្គាល់ ដោយសាររថយន្តប្រភេទនេះ អាចប្រើប្រាស់បានច្រើនកាលៈទេសៈ មិនថាសម្រាប់ធ្វើការ ឬដំណើរ កម្សាន្តនោះទេ។ ភាគច្រើន អ្នកដែលជ្រើសរើសរថយន្តប្រភេទនេះយកទៅប្រើប្រាស់ ដោយសាររថយន្ត SUV មានបំពាក់បច្ចេកវិទ្យាទំនើប និងមានសុវត្ថិភាពខ្ពស់។
រថយន្ត Ford Ecosport ជាប្រភេទរថយន្ត SUV ខ្នាតតូច និងទទួលបានការពេញនិយមខ្លាំង ដោយសារវាសមត្ថភាពអាចបត់បែនទៅតាមគ្រប់តម្រូវរបស់យើង ដូចជាការប្រើប្រាស់នៅក្នុងទីក្រុង ឬការដើរកម្សាន្តតាមខេត្តចុងសប្ដាហ៍ជាដើម។ កាន់តែពិសេស វាជួយសន្សំសំចៃប្រេង និងមានប្រព័ន្ធសុវត្ថិភាពខ្ពស់។ Ford Ecosport បើកបរផ្លូវឆ្ងាយកាន់តែសប្បាយរីករាយ និងចំណាយកាន់តែតិច ព្រោះ Ford Ecosport បានបំពាក់ដោយម៉ាស៊ីន Ecoboost ទំហំ 1.0L តែមានកម្លាំងខ្លាំង ស៊ីប្រេងតិច និងមិនប៉ះពាល់បរិស្ថានទៀតផង។
សម្រាប់ការបើកបរនៅក្នុងទីក្រុង ដែលមានផ្លូវស្ទះតូចចង្អៀត ពិបាកចតឡាន ក៏លែងជាបញ្ហាទៀតដែរ ព្រោះ Ford Ecosport មានរាងតូចល្មម ងាយស្រួលរកកន្លែងចត។ ម្យ៉ាងទៀត រថយន្តនេះ ក៏បានភ្ជាប់មកជាមួយនូវបចេ្ចកវិទ្យាទំនើបៗ មួយចំនួនដូចជា ចង្កៀងមុខបិទបើកអូតូ ផ្លិតទឹកអូតូ និងមានកាមេរ៉ា និងសេនសឺខាងក្រោយ ជំនួយចូលចតផងដែរ។
មិនតែប៉ុណ្ណោះ អ្នកអាចជ្រើសរើសរថយន្តមួយ ដែលអ្នកគិតថាស័ក្ដសម និងបុគ្គលិកលក្ខណៈរបស់អ្នក ព្រោះ Ford Ecosport មានច្រើនព៌ណសម្រាប់អ្នកជ្រើសរើស រួមមានដូចជាពណ៌ខៀវ ស័ក្ដសមសម្រាប់អ្នកដែលចូលចិត្តភាពហ៊ឺហារសប្បាយរីករាយ ពណ៌ក្រហម សម្រាប់អ្នកដែលស្រលាញ់រថយន្តបែបស្ព័រ ពណ៌ទឹកក្រូច សម្រាប់អ្នកស្រលាញ់ភាពថ្មីខុសប្លែកពីគេ និងពណ៌ ស ក៏មើលទៅស្រស់ស្អាតមិនចាញ់ពណ៌ដទៃដែរ។
ថ្វិដ្បិតតែរថយន្តនេះ មានរាងតូចល្មមមែនពិត តែមានកន្លែងដាក់សម្ភារច្រើនដល់ទៅជាង ២០ កន្លែង ដូចជាកន្លែងដាក់កែវ ឬដបទឹក កន្លែងដាក់ស្បែកជើង ប្រអប់ត្រជាក់ សម្រាប់ដាក់ភេសជ្ជៈ កន្លែងដាក់ទូរស័ព្ទ និងកន្លែងដាក់អីវ៉ាន់ជាច្រើនទៀត។
សម្រាប់ដំណើរកម្សាន្តចុងសប្ដាហ៍វិញ Ford Ecosport ក៏មិនចាញ់រថយន្ត SUV ប្រភេទធំៗដែរ អ្នកអាចដាក់សម្ភារផ្សេងៗដូចជាកង់ ឬក្ដារជិះលើទឹកនៅលើដំបូល និងផ្នែកខាងក្រោយរថយន្តបាន។ បចេ្ចកវិទ្យាជំនួយនៅពេលបើកបរមួយចំនួន បានបំពាក់លើ Ford Ecosport ដែលផ្ដល់ភាពងាយស្រួល និងផ្ដល់ទំនុកចិត្តក្នុងការបើកបរ រួមមានដូចជា ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត (Hill Launch Assist)។ នៅពេលកំពុងឡើង ហើយអ្នកឈប់នៅលើទួល ប្រព័ន្ធនេះ នឹងជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិរយៈពេល 2.5 វិនាទី ដើម្បីទុកពេលឲ្យអ្នកមានពេលដកជើងចេញពីហ្វ្រាំង ទៅជាន់លើហ្គា ជៀសវាងការរអិលថយក្រោយ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com