ជាតិ
រូបត្លុក
កាហ្វេ​ថ្មីៗ​៖ ចង់​ឲ្យ​ពលរដ្ឋ​ស្រឡាញ់​រដ្ឋាភិបាល ត្រូវធ្វើ​ឲ្យ​ពលរដ្ឋ​ស្រឡាញ់​មន្ត្រី​សិន​
06, Jul 2019 , 10:49 am        
រូបភាព
​សំណាង ជា​មន្ត្រីរាជការ​ថ្នាក់ខ្ពស់​ម្នាក់​នៅក្នុង​ក្រសួង​មួយ​។ សំណាង​តាំង​សំណួរ​មួយ​ទាំង​ព្រលឹម​ទៅ​ក្លើ​សុធីរ នៅ​ហាង​កាហ្វេ​ថ្មីៗ​។​

 
​សំណាង​៖ អញ​ឆ្ងល់​! ហេតុអ្វី​ប្រជាជន​មួយចំនួន​គិតតែ​បន្ទោស​រដ្ឋាភិបាល​។ រដ្ឋាភិបាល​ធ្វើ​អ្វី​ក៏​មិនចេះ​ត្រូវ​។​
 
​សុធីរ​៖ អញ​ថា បើ​ឯង​គិត​ឲ្យ​មែនទែន ប្រជាជន​មិនមែន​បន្ទោស​រដ្ឋាភិបាល​ដោយផ្ទាល់​នោះទេ​។ ពួកគេ​សំដៅលើ​មន្ត្រី​។ ព្រោះ​មន្ត្រី​ជា​សេនាធិការ​ជំនាញ​នីមួយៗ ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​ក្នុង​កិច្ច​ការបម្រើ​រាស្ត្រ​។ អ្ហែង​ក៏​ឃើញ​ដែរ​! ពេល​មាន​មន្ត្រី​ពូកែ ធ្វើការ​ដើម្បី​ប្រយោជន៍​សាធារណៈ ប្រជាជន​និយាយ​សរសើរ​បន្ត​គ្នា​ថា រដ្ឋាភិបាល​ប្រើ​មនុស្ស​ត្រូវ​។ ផ្ទុយទៅវិញ នៅពេល​គេ​ស្គាល់​មន្ត្រី​អាក្រក់ ប្រជាជន​ក៏​រិះគន់​ទាំង​មន្ត្រី​នោះ និង​ស្តីបន្ទោស​រដ្ឋាភិបាល​ជារួម​តែម្តងទៅ​។​
 
​សំណាង​៖ ដូចនេះ បញ្ហា​នៅលើ​មន្ត្រី​?
 
​សុធីរ​៖ អញចង់​និយាយថា បើ​ប្រជាជន​ស្រឡាញ់​អ្ហែង ប្រជាជន​នឹង​ស្រឡាញ់​ចៅក្រសួង​របស់​ឯង ហើយ​ប្រជាជន​ក៏​នឹង​ស្រឡាញ់​រដ្ឋាភិបាល​បន្តទៀត​។ ចង់​ឲ្យ​ប្រជាជន​ស្រឡាញ់​រដ្ឋាភិបាល គឺ​ត្រូវ​ពឹង​លើ​តួនាទី​របស់​មន្ត្រី​ហើយ​។ តើ​អ្ហែង​ជា​មន្ត្រី​ស្មោះត្រង់​ដែល​ចង់​ប្រជាជន​ស្រឡាញ់​រដ្ឋាភិបាល​ដែរឬទេ​?
 

Tag:
 កាហ្វេ​ថ្មីៗ
© រក្សាសិទ្ធិដោយ thmeythmey.com