ជាតិ
រថយន្ត
មុនមានស្ថានីយប្រេងឥន្ធនៈ អ្នកបើកបរត្រូវទិញប្រេងសាំងតាមឱសថស្ថាន រូបភាព៖ Philadelphiaencylopedia
× នៅក្នុងទីក្រុងនានាជាច្រើន ជាពិសេសទីក្រុងភ្នំពេញ ស្ថានីយលក់ប្រេងសាំងមានវត្តមាននៅសឹងតែគ្រប់ទីកន្លែង។ វាមិនមែនជារឿងលំបាកទេក្នុងការជិះស្វែងរកស្ថានីយទាំងនោះពេលបច្ចុប្បន្ន។
ប៉ុន្តែដើមឆ្នាំ១៩០០ ពេលដែលការបើកបររថយន្តកំពុងតែមានកំណើនកើនឡើងបន្តិចម្តងៗ នៅលោកខាងលិច ស្ថានីយប្រេងសាំងមិនទាន់មានប្រជាប្រិយភាពប៉ុន្មាននោះឡើយ បើយោងតាមគេហទំព័រ smithsonianmag.com ។
អ្នកបើកបររថយន្ត ត្រូវជាវប្រេងសាំងនៅតាមឱសថស្ថាន ឬកន្លែងសិប្បកម្មធ្វើដែកដែលមានទីតាំងនៅតាមផ្ទះប្រជាជនធម្មតា ដើម្បីចាក់សាំងយានជំនិះរបស់ពួកគេ។
ក្នុងឆ្នាំ១៩១៣ សេវាកម្មថ្មីមួយត្រូវបានគេបង្កើតឡើងនៅក្នុងទីក្រុង Pittsburgh រដ្ឋ Pennsylvania ។ សេវាកម្មមួយនេះគឺជាស្ថានីយសាំងដំបូងគេនៅអាមេរិក ក៏ដូចជាពិភពលោកដែរ។ ការកកើតឡើងនៃសេវាកម្មមួយនេះបានផ្លាស់ប្តូរវប្បធម៌របស់មនុស្សក្នុងការប្រើប្រាស់យានយន្តបន្តិចម្តងៗ។ស្ថានីយនេះត្រូវបានបើកទទួលភ្ញៀវដោយក្រុមហ៊ុនឥន្ធនៈ Gulf Refining Company ។
គេមានបម្រើសេវាជាច្រើនផ្សេងទៀតដូចជា កន្លែងប្តូរកង់ សប់កង់ ជួសជុលយានយន្តខ្នាតតូច និងផ្តល់កន្លែងសម្រាកជាដើម។ ក្រៅពីនេះទៅទៀត ហាងលក់អាហារ ឬសម្ភារៈតូចៗបានចាប់អារម្មណ៍ក្នុងការបើកលក់នៅតាមស្ថានីយដែរ៕
Tag:
ស្ថានីយប្រេង
រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com