ប្រតិបត្តិ​ករ​ទេសចរណ៍​អាច​ស្នើសុំ​អាជ្ញា​បណ្ណ​តាម​ប្រព័ន្ធ​អន​ឡាញ​
ជាតិ
ប្រតិបត្តិ​ករ​ទេសចរណ៍​អាច​ស្នើសុំ​អាជ្ញា​បណ្ណ​តាម​ប្រព័ន្ធ​អន​ឡាញ​
06, Jul 2019 , 9:29 pm        
រូបភាព
​ប្រតិបត្តិ​ករ​ទេសចរណ៍​អាច​ស្នើសុំ​អាជ្ញា​បណ្ណ​សម្រាប់​អាជីវកម្ម​របស់ខ្លួន​បាន ដោយ​ចំណាយពេល​តិច និង​តម្លាភាព តាមរយៈ​កម្មវិធី​ស្នើសុំ​របស់​ក្រសួងទេសចរណ៍​។

 
​ដើម្បី​សម្រួល​ដល់​ការចុះឈ្មោះ និង​គ្រប់គ្រង​ទិន្នន័យ​លើ​សេវាកម្ម​ទេ​សចណ៍​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​តម្លាភាព ក្រសួងទេសចរណ៍​បានដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ថ្មី​មួយ​គឺ «​ប្រព័ន្ធ​អាជ្ញា​បណ្ណ​ទេសចរណ៍​អន​ឡាញ​» ដែល​អាច​ឲ្យ​ប្រតិបត្តិ​ករ​ចុះឈ្មោះ​ស្នើសុំ​អាជ្ញា​បណ្ណដោយ​ខ្លួនឯង​។ 
 
​លើសពីនេះ ប្រព័ន្ធ​អាជ្ញា​បណ្ណ​ទេសចរណ៍​អន​ឡាញ​នេះ មាន​មុខងារ​ផ្សេងៗ​ទៀត ដូចជា ការធ្វើ​វិសោធនកម្ម​អាជ្ញា​បណ្ណ​ទេសចរណ៍​, ការស្នើសុំ​ចំណាត់ថ្នាក់​សណ្ឋាគារ រមណីយដ្ឋាន និង​ការទូទាត់​ប្រាក់​ផងដែរ​។ 
 
​ដើម្បី​ជ្រាប​ច្បាស់​សូម​មើល​វីដេអូ​ពន្យល់​ខាងក្រោម​នេះ 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com