ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន៖ ធនាគារពិភពលោក ត្រៀមប្រាក់១,០០០លានដុល្លារឲ្យកម្ពុជាខ្ចី សម្តេច ហ៊ុន សែន នៅក្នុងកិច្ចប្រជុំលើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវប្រទេសស្វីស កាលពីថ្ងៃ៤កក្កដា ឆ្នាំ២០១៩។
× ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានត្រៀមកម្ចី១,០០០លានដុល្លារ សម្រាប់កម្ពុជា សម្រាប់អភិវឌ្ឍប្រទេសក្នុងរយៈពេល៥ឆ្នាំទៅមុខ។ ជាមួយគ្នានេះ ធនាគារអភិវឌ្ឍអាស៊ី(ADB) ក៏បានត្រៀមប្រាក់ ៦០០លានដុលា្លរ សម្រាប់កម្ពុជាផងដែរ។ នេះជាការលើកឡើងរបស់ សម្តេច ហ៊ុន សែន ចំពោះមុខប្រជាពលរដ្ឋខ្មែរ ដែលរស់នៅអឺរ៉ុបជាង៧០០នាក់ នៅប្រទេសស្វីស កាលពីថ្ងៃទី ៤កក្កដា ឆ្នាំ២០១៩។
បើតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន ក្រៅពីធនាគារធំទាំងពីរខាងលើ ដែលគាំពារថវិកាដល់កម្ពុជា ក៏មានធនាគារអឺរ៉ុប, ធនាគារប្រទេសបារាំង ជប៉ុន ចិន និងកូរ៉េខាងត្បូង បានត្រៀមថវិកា សម្រាប់ជួយកម្ពុជា លើផ្នែកណាមួយរៀងៗខ្លួន ដោយមានការសាងសង់ផ្លូវ សាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធធារាសាស្ត្រជាដើម ដែលជាតម្រូវការចាំបាច់សម្រាប់កម្ពុជា។ ជាមួយគ្នានេះ សម្តេច បានបញ្ជាក់ថា ចិនគឺជាអ្នកជួយបំពេញចន្លោះកម្ពុជា ដែលធនាគារពិភពលោក អាស៊ីអភិវឌ្ឍអាស៊ី ជប៉ុន និងកូរ៉េ បាននិងកំពុងអភិវឌ្ឍប្រទេសកម្ពុជាកន្លងមក៕
Tag:
កម្ចី
World Bank
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com