រូងភ្នំ Batu នៅ​ម៉ាឡេស៊ី ទី​សក្ការបូជា​ដ៏​ធំ​របស់​សាសនា​ហិណ្ឌូ​
ជាតិ
រូងភ្នំ Batu នៅ​ម៉ាឡេស៊ី ទី​សក្ការបូជា​ដ៏​ធំ​របស់​សាសនា​ហិណ្ឌូ​
07, Jul 2019 , 11:19 am        
រូបភាព
​ម៉ាឡេស៊ី​៖ រូប​ភ្នំ​បា​ទូ ឬ Batu Caves ជា​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ដ៏​ទាក់ទាញ របស់​ប្រទេស​ម៉ាឡេស៊ី និង​ជាទី​សក្ការបូជា​ដ៏​ធំ​របស់​សាសនា​ហិណ្ឌូ​។ ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ដែលមាន​វត្តមាន​នៅទីនេះ ក៏​ជា​អ្នក​កាន់សាសនា​ហិណ្ឌូ​ដែរ​។ ជុំវិញ​បរិវេណ​នេះ ទាំង​អ្នកលក់ដូរ​ផ្សេងៗ សុទ្ធសឹង​ជា​អ្នក​កាន់សាសនា​ហិណ្ឌូ​។​

 
​ភាពលេច​ធ្លោ នៃ​កន្លែង​ទេសចរណ៍​មួយ​នេះ គឺ​រូប​បដិមា​នៃ​សាសនា​ហិណ្ឌូ​ដ៏​ធំ ស្ថិតនៅ​ច្រកចូល​។ កាំជណ្ដើរ​ដែល​ឡើងទៅ​កាន់​រូងភ្នំ​មាន​ចំនួន ២៧២​កាំ ត្រូវបាន​លាប​ពណ៌​ចម្រុះ មើលទៅ​គួរឱ្យ​ទាក់ទាញ​។ ក្រៅពីនោះ វត្តមាន​សត្វ​ស្វា ដែល​ផ្សាំ​នឹង​មនុស្ស ក៏​ជាទី​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​ផងដែរ​។​
 
​អ្នកសារព័ត៌មាន​នៅ​ប្រទេស​អាស៊ាន​១២​នាក់ មាន​កម្ពុជា ថៃ វៀតណាម ឡាវ ហ្វីលីពីន មានឱកាស​បាន​ទៅ ទស្សនា​រមណីយដ្ឋាន​នេះ នៅ​ថ្ងៃទី​២៤ មិថុនា អំឡុងពេល​ពួកគេ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Mega Fam អបអរ​ការ​ប្រារព្ធ​ពិធីបុណ្យ Hari Raya Edilfitri ដែល​រៀបចំឡើង​ដោយ​ក្រសួងទេសចរណ៍ និង​វប្បធម៌​ម៉ាឡេស៊ី​។ កម្មវិធី​នេះ ធ្វើឡើង​រយៈពេល​៦​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៥ មិថុនា ហើយ​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines ជា​អ្នក​ឧបត្ថម្ភ​សម្រាប់​ការហោះហើរ​ទៅមក សម្រាប់​អ្នកសារព័ត៌មាន​ពី​បណ្ដា​ប្រទេស​នានា​៕
 












Tag:
 Batu Caves
© រក្សាសិទ្ធិដោយ thmeythmey.com