ជាតិ
ក្រុម​ចម្រៀង​និង​រាំ Tempura Kidz ដ៏​ល្បី​នៅ​ជប៉ុន មក​សំដែង​នៅ​កម្ពុជា​
07, Jul 2019 , 3:59 pm        
រូបភាព
​ក្រុម​ចម្រៀង​និង​រាំ Tempura Kidz ដែល​លេចធ្លោ​នៅ​ប្រទេស​ជប៉ុន នឹង​មក​សំដែង​នៅ​រាជធានី​ភ្នំពេញ​ក្នុង​កម្មវិធី​បុណ្យ​ផ្កាយ​ឆ្នាំ​២០១៩ និង​កម្មវិធី​ផ្សេងៗ​ទៀត​ចាប់ពី​ថ្ងៃទី​១២ ដល់ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​។​

 
Tempura Kidz ជា​ក្រុម​ច​ម្រៀ​និង​រាំ ដែល​ពេញនិយម​មាន​សមា​ជិត​៤​រូប ក្នុងនោះ​មាន​ស្រី​៣​នាក់ ដែល​បង្កើតឡើង​នៅ​ឆ្នាំ​២០១២​។ Tempura Kidz បាន​ចូលរួម​សំដែង​នៅ​ឆាក​អន្តរជាតិ​ជាច្រើន រហូតដល់​១៣​ប្រទេស​និង​១៧​ទីក្រុង ក្នុងនោះ​មាន​កម្ពុជា​ផងដែរ​។ នេះ​ជា​លើក​ទី​ពីរ ពួកគេ​មកកាន់​កម្ពុជា បន្ទាប់ពី​មក​លើកដំបូង​នៅ​ឆ្នាំ​២០១៧​។ 
 
​កម្មវិធី​បុណ្យ​ផ្កាយ​ឆ្នាំ​២០១៩ គឺ​ចូលរួម​ដោយ​សេរី​ដែល​រៀបចំ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន (CJCC ) ចាប់ពី​រសៀល​ថ្ងៃទី​១៣ ខែកក្កដា ហើយ​ការប្រកួត​តន្ត្រី​ពិសេស​ប្រព្រឹត្តទៅ​ល្ងាច​ថ្ងៃទី​១៤ ខែកក្កដា នៅ​សាល​អង្គរ​-​គី​ហ្សូ​ណា នៃ CJCC ៕

Tag:
 បុណ្យ​ផ្កាយ​
  TEMPURA KIDZ
© រក្សាសិទ្ធិដោយ thmeythmey.com