ជាតិ
ក្រសួងមហាផ្ទៃ បិទបញ្ចប់ទទួលពាក្យស្នើសុំជាជនបរទេស
× ក្រសួងមហាផ្ទៃប្រកាសបញ្ចប់ការទទួលពាក្យស្នើសុំជាជនបរទេសអន្តោប្រវេសន្តនិងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១ កក្កដាឆ្នាំ២០១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចុះហត្ថលេខាដោយសម្ដេច ស ខេង ថ្ងៃទី១កក្កដា ឆ្នាំ២០១៩។
ការប្រកាសបញ្ចប់ទទួទលពាក្យនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីគណៈកម្មការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកាលរកឃើញឯកសាររស់នៅខុសច្បាប់លើជនអន្តោប្រវេសន៍ជិត៧ម៉ឺននាក់ មាន៩សញ្ញាតិ ខណៈមានជនអន្តោប្រវេសសន៍ជាង១សែននាក់ បានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍។ក្នុងចំណោម ជនបរទេសប្រមាណ៧ម៉ឺននាក់ ដែលត្រូវបានដកហូតឯកសារខុសច្បាប់ លោកសង្កេតឃើញថាជនជាតិវៀតណាមមានចំនួនច្រើនជាងគេ។ របាយការណ៍ខាងលើនេះ គឺគិតត្រឹម៥ខែ ក្នុងដើមឆ្នាំ២០១៩។ យោងតាមកិច្ចប្រជុំបូកសរុបការងារនៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។
សូមបញ្ជាក់ថា សមត្ថកិច្ចបានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីសរុប៣,៦ម៉ឺនឯកសារ ពីគ្រួសារជនបរទេសអន្តោប្រវេសន៍សរុបជិត២ម៉ឺនគ្រួសារ (ជិត៧ម៉ឺននាក់) ដែលក្នុងនោះមានស្ត្រីជាង៣ម៉ឺននាក់។ ឯកសាររដ្ឋបាលមិនប្រក្រតីទាំងនោះ រួមមាន សៀវភៅស្នាក់នៅ១,៤ម៉ឺនក្បាល, សៀវភៅគ្រួសារជាង២ពាន់ក្បាល, សំបុត្រកំណើតខ្មែរជាង១ម៉ឺនច្បាប់, សំបុត្រអាពាហ៍ពិពាហ៍៣៨០ច្បាប់, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជិត៦ពាន់ និងលិខិតឆ្លងដែនខ្មែរ៣៣៧ក្បាល៕
Tag:
ក្រសួងមហាផ្ទៃ
បញ្ចប់ទទួលពាក្យ
ស្នើសុំជាជនបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com