ជាតិ
ក្រសួង ណែនាំ​ឲ្យ​មន្ទីរ​ទេសចរណ៍​យកចិត្តទុកដាក់​ទប់ស្កាត់​គ្រឿងញៀន​តាម​កន្លែង​កម្សាន្ត
07, Jul 2019 , 9:59 pm        
រូបភាព
​ក្រសួង​ទេ​សចណ៍ បាន​ណែនាំ​ឲ្យ​ប្រធាន​មន្ទីរ​ទេសចរណ៍​ទាំងអស់ យកចិត្តទុកដាក់ និង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅតាម​កន្លែង​កម្សាន្ត និង​កន្លែង​សប្បាយ​នានា​។ នេះ​បើ​យោងតាម​លិខិត​ចុះ​ថ្ងៃទី​៣ កក្កដា​របស់​ក្រសួងទេសចរណ៍​ផ្ញើ​ទៅ​ប្រធាន​មន្ទីរ​ទេសចរណ៍​រាចធានី​-​ខេត្ត​។

 
​តាម​លិខិត​ដដែល ការ​ណែ​នេះ​ធ្វើឡើង បន្ទាប់ពី​ក្រសួង​សង្កេតឃើញថា ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​នៅតែ​បន្ត​លួចលាក់​ចរាចរ​គ្រឿងញៀន​តាម​គ្រប់​វិធី និង​នៅតាម​ក្លិប​កម្សាន្ត និង​កន្លែង​សប្បាយ​ជាដើម​។  
 
​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ ក្រសួងទេសចរណ៍ បាន​ប្រាប់​ទៅ​ប្រធាន​មន្ទីរ​ទេសចរណ៍​ទាំងអស់ ឲ្យ​ពង្រឹង​ការ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួង ជុំវិញ​សកម្មភាព​ចូលរួម​ទប់ស្កាត់​គ្រឿងញៀន​ខុសច្បាប់​ក្នុង​វិស័យ​ទេសចរណ៍​។ ទន្ទឹមនឹង​ពង្រឹង​ការអនុវត្ត​ការងារ ក្រសួងទេសចរណ៍ ក៏​ប្រាប់​ទៅ​ប្រធាន​មន្ទីរ​ទេសចរណ៍ ឲ្យ​បង្កើន​កិច្ចសហប្រតិបត្តិការ និង​ចូល​រួមជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងការ​អនុវត្ត​ច្បាប់ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ចំពោះ​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៕
 

Tag:
 ក្រសួងទេសចរណ៍​
  ទប់ស្កាត់​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com