ជាតិ
សម្ដេច ទៀ បាញ់ នឹងចូលរួមប្រជុំរដ្ឋមន្រី្តការពារជាតិអាស៊ានលើកទី១៣ នៅបាងកក សម្ដេច ទៀ បាញ់ រូបភាពពីទំព័រហ្វេសប៊ុករបស់ សម្ដេច ទៀ បាញ់
× សម្ដេច ទៀ បាញ់ រដ្ឋមន្រី្តក្រសួងការពារជាតិ នឹងដឹកនាំប្រតិភូយោធាកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រី្តការពារជាតិអាស៊ានលើកទី១៣ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១០ ដល់ថ្ងៃទី១២ កក្កដា នាទីក្រុងបាងកក ប្រទេសថៃ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិចុះថ្ងៃទី៦កក្កដា។
តាមប្រកាសព័ត៌មានដដែល កិច្ចប្រជុំនេះត្រូវគេរំពឹងថា នឹងផ្ដោតសំខាន់លើបញ្ហាប្រឈមរបស់អាស៊ាន ដើម្បីលើកម្ពស់សន្តិភាពប្រកបដោយចីរភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។ សម្ដេច ទៀ បាញ់ ក៏នឹងថ្លែងសុន្ទរកថាគន្លឹះមួយចំនួន ក្នុងកិច្ចប្រជុំនេះផងដែរ។ នេះបើតាមប្រកាសព័ត៌មានដដែល៕
Tag:
ទៀ បាញ់
រដ្ឋមន្រី្តការពារជាតិអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com