រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ៖ ក្រុមហ៊ុន Socfin Cambodia ជាក្រុមហ៊ុនឈានមុខគេ ក្នុងការអភិវឌ្ឍន៍ និងគ្រប់គ្រងចម្ការកៅស៊ូ បានប្រកាសពីសមិទ្ធផល នៃទំនួលខុសត្រូវសង្គមចំពោះសាជីវកម្មរបស់ខ្លួនឆ្នាំ២០១៨ (CSR) ដែលជាការអនុវត្តន៍អាជីវកម្មប្រកបដោយនិរន្តរភាពនិងសុចរិតភាពរបស់ក្រុមហ៊ុន។
លោក Jef Boedt ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Socfin Cambodia មានប្រសាសន៍ថា ៖«យើងមានមោទកភាព ក្នុងការបង្ហាញពីគំរូឧទាហរណ៍ជាច្រើន អំពីរបៀបដែលយើងបន្តជួយពង្រឹង និងលើកកម្ពស់ការអនុវត្តអាជីវកម្ម ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងសហគមន៍»។ លោក បានបន្តថា៖«ការយកចិត្តទុកដាក់របស់យើង ទៅលើសកម្មភាព CSR គឺដើម្បីអះអាងនូវការប្តេជ្ញាចិត្តរបស់យើង ចំពោះសហគមន៍ដែលយើងកំពុងធ្វើប្រតិបត្តិការ ហើយបង្ហាញពីការខិតខំប្រឹងប្រែងបន្តរបស់យើង ក្នុងការកែលម្អជីវភាពរស់នៅ។ នៅក្រុមហ៊ុន Socfin Cambodia ពួកយើងកំពុងចូលរួមចំណែក ជួយទៅដល់សុខុមាលភាពជារួមរបស់ប្រជាជន និងសហគមន៍ទាំងមូល។
សម្រាប់ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Socfin Cambodia តាមរយៈការរួមបញ្ចូលកម្មវិធី CSR ទៅក្នុងអាជីវកម្មរបស់ខ្លួន វាជាការរួមចំណែកដ៏ប្រសើរក្នុងការកសាងអនាគត ប្រកបដោយនិរន្តរភាព។ «គម្រោង CSR របស់ពួកយើង មិនមែនបង្កើតឡើងដើម្បីអនុវត្តតែមួយដងនោះទេ វាគឺជាការអនុវត្តន៍ក្នុងរយៈពេលវែង។ ការប្តេជ្ញាចិត្តរបស់ពួកយើងចំពោះប្រទេសកម្ពុជា នៅតែក្លាំងក្លាដូចមុនដដែល។ ពួកយើង នឹងបន្តចែករំលែកតម្លៃដែលពួកយើង បានបង្កើត ដើម្បីផ្តល់ប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងដើម្បីអភិវឌ្ឍអាជីវកម្មរបស់យើងប្រកបដោយនិរន្តរភាព»។ នេះជាការបន្ថែមរបស់ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Socfin Cambodia លោក Jef Boedt។
Socfin Cambodia ដែលជាក្រុមហ៊ុនសកម្ម ក្នុងការគ្រប់គ្រង និងអភិវឌ្ឍចម្ការកៅស៊ូនៅប្រទេសកម្ពុជា តែងតែខិតខំអភិវឌ្ឍន៍គោលការណ៍អាជីវកម្ម បែបនិរន្តរភាពប្រកបដោយទំនួលខុសត្រូវ និងនិរន្តរភាពចំពោះអាជីវកម្ម ដោយបង្កើតនិងចែករំលែកគុណតម្លៃ ដែលជំរុញឲ្យមានការវិនិយោគយូរអង្វែង សម្រាប់សេដ្ឋកិច្ចក្នុងសហគមន៍ និងការបង្កើតជំនាញថ្មីសម្រាប់ប្រជាជនក្នុងស្រុក។
ការងារដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Socfin Cambodia និងគំនិតផ្តួចផ្តើមដែលលេចធ្លោ ស្តីពីកិច្ចការពារ និងការគ្រប់គ្រងបរិស្ថាន ការចូលរួមជាមួយសហគមន៍ជនជាតិដើមភាគតិច និងការគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន បង្ហាញពីសារសំខាន់នៃ CSR និងផលប៉ះពាល់ជាវិជ្ជមាន រយៈពេលវែងរបស់វា។ ការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក៏លើកទឹកចិត្តផងដែរ ដល់ដំណើរការទទួលខុសត្រូវសង្គម ក្នុងវិស័យសាជីវកម្ម។
ភាពជោគជ័យនៃសកម្មភាព CSR ឆ្នាំ២០១៨ របស់ខ្លួន គឺជាការឆ្លុះបញ្ចាំងដោយផ្ទាល់ ពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ក្នុងការសម្រេចគោលដៅរយៈពេលវែងរបស់ខ្លួន ហើយរួមមាន៖
• ការចូលរួមជាមួយសហគមន៍ជនជាតិដើមភាគតិចព្នង៖ នៅខេត្តមណ្ឌលគិរី ក្រុមហ៊ុន Socfin Cambodia កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារ និងអភិរក្សវប្បធម៌ និងទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិចព្នង ព្រមទាំងបង្កើនការពិភាក្សា រវាងសមាជិកសហគមន៍ ក្រុមហ៊ុន និងភាគីពាក់ព័ន្ធក្នុងស្រុកដទៃទៀត។ ការទទួលស្គាល់ពីសារសំខាន់ នៃស្តង់ដារសិទ្ធិមនុស្សរបស់ក្រុមហ៊ុន Socfin Cambodia ជួយឲ្យក្រុមហ៊ុន ក្លាយជាអ្នកដឹកនាំក្នុងការការពារ និងលើកកម្ពស់វប្បធម៌ និងទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិចព្នង និងគាំទ្រដល់ជីវភាពរស់នៅយូរអង្វែង។ ក្រុមហ៊ុន នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីគោរពប្រជាជន និងសហគមន៍មូលដ្ឋាន ដែលរងផលប៉ះពាល់តាមរយៈប្រតិបត្តិការរបស់ខ្លួន។
• ការការពារ និងការគ្រប់គ្រងបរិស្ថាន៖ ក្រុមហ៊ុន Socfin Cambodia លើកកម្ពស់ការអនុវត្តការងារបរិស្ថាន និងទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាន តាមរយៈការអនុវត្តបានយ៉ាងហ្មត់ចត់។ ក្រុមហ៊ុនបានបង្កើត និងសាកល្បង នៅក្នុងគម្រោងខុសៗគ្នាមួយចំនួន មានចាប់ពីការការពារទឹក និងការការពារដី ហើយនិងការគ្រប់គ្រងកាកសំណល់។ ក្រុមហ៊ុន Socfin Cambodia បានបញ្ចូលការទទួលខុសត្រូវលើបរិស្ថាន ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសនេះ។ ដូច្នះហើយ ក្រុមហ៊ុនអនុវត្តការងារល្អបំផុត ខាងបរិស្ថាននៅគ្រប់សកម្មភាពទាំងអស់របស់ខ្លួន ដែលមានចាប់ពីតិបត្តិការកសិកម្ម រហូតដល់ការគ្រប់គ្រងភូមិ នៅក្នុងក្រុមហ៊ុនរបស់ខ្លួន ឬប្រព័ន្ធគ្រប់គ្រងកាកសំណល់របស់ខ្លួន។
• គាំទ្រការអភិវឌ្ឍក្នុងស្រុក៖ តាមរយៈការវិនិយោគរយៈពេលវែង ក្រុមហ៊ុន Socfin Cambodia គឺជាដៃគូដ៏រឹងមាំ និងអាចទុកចិត្តបាន នៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ តាមរយៈការផ្តល់លក្ខខណ្ឌការងារល្អដល់និយោជិត និងជីវភាពរស់នៅល្អ សម្រាប់គ្រួសាររបស់ពួកគេ ក្រុមហ៊ុន Socfin Cambodia ផ្តល់នូវអត្ថប្រយោជន៍សង្គមយ៉ាងរឹងមាំ ដល់បុគ្គលិករបស់ខ្លួន ដែលរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមហ៊ុន។
ចំពោះសហគមន៍មូលដ្ឋាន ក្រុមហ៊ុន បានអនុវត្តគំនិតផ្តួចផ្តើមប្រកបដោយជោគជ័យ ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំ និងសេវាសុខភាពដែលមានគុណភាព និងបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងចម្ការរបស់ខ្លួន ដើម្បីធានាបាននូវភាពងាយស្រួល ក្នុងការទទួលសេវាសុខភាព និងអប់រំសម្រាប់និយោជិត និងក្រុមគ្រួសាររបស់ពួកគេ។
ក្រុមហ៊ុន Socfin Cambodia ជឿជាក់ថាការគាំទ្រដល់ការអភិវឌ្ឍ ក្នុងស្រុករយៈពេលវែងមិនបានកំណត់ការផ្តល់ជំនួយដល់សហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកទេ។ គោលបំណងរបស់ក្រុមហ៊ុន គឺបង្កើតបរិយាកាសអំណោយផល ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេលវែង និងដើម្បីផ្តល់អំណាចដល់សហគមន៍មូលដ្ឋាន ឲ្យក្លាយជាអ្នកដឹកនាំការអភិវឌ្ឍផ្ទាល់ខ្លួនរបស់ពួកគេ។ ដូច្នេះក្រុមហ៊ុនផ្តល់ការគាំទ្រដល់កសិកម្មខ្នាតតូច ក្នុងមូលដ្ឋាន និងការងារ ហើយ និងការបណ្តុះបណ្តាលនៅមូលដ្ឋាន។ គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Socfin Cambodia ក៏បានពង្រឹងទីផ្សារកៅស៊ូក្នុងស្រុកផងដែរ ដែលជួយបង្កើតនូវប្រភពការងារ និងឱកាសដែលអាចទុកចិត្តបាន។
តាមរយៈគំនិតផ្តួចផ្តើមរបស់ខ្លួនទាំងអស់ ក្រុមហ៊ុន Socfin Cambodia បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបង្កើតវិធីសាស្ត្រប្រកបដោយនិរន្តរភាព ចំពោះប្រតិបត្តិការអាជីវកម្ម និងការចូលរួមរបស់ខ្លួន ជាមួយសហគមន៍។ ក្រុមហ៊ុន Socfin Cambodia ដើរតួយ៉ាងសកម្ម នៅក្នុងការអភិវឌ្ឍ និងប្រតិបត្តិសកម្មភាព របស់ CSR ជាម៉ាស៊ីនថាមវ័ន្ត នៃកំណើនសម្រាប់ប្រទេសកម្ពុជា និងជាគំរូមួយនៃអាជីវកម្ម ដែលមានការទទួលខុសត្រូវ ណែនាំឲ្យស្គាល់ស្តង់ដារថ្មី និងការអនុវត្តដែលល្អបំផុត។
អំពីក្រុមហ៊ុន Socfin Cambodia
ក្រុមហ៊ុន Socfin Cambodia គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Socfin Group ដែលបានបង្កើតឡើងនៅឆ្នាំ១៩០៩ ជាក្រុមហ៊ុនគ្រប់គ្រង និងអភិវឌ្ឍដំណាំដូងប្រេង និងចម្ការកៅស៊ូយ៉ាងសកម្ម។ បច្ចុប្បន្នមាននៅក្នុងប្រទេសចំនួន៨ នៅអាហ្វ្រិកកណ្ដាល និងអាហ្វ្រិកខាងលិច ព្រមទាំងប្រទេស២ទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន Socfin Cambodia ជាអ្នកដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើកសិកម្មត្រូពិច ដែលទទួលខុសត្រូវលើការដោះស្រាយ នូវតម្រូវការសង្គមជាមូលដ្ឋាន ក្នុងខណៈពេលការពារបរិស្ថានផងដែរ។ នៅក្នុងទិដ្ឋភាពទាំងអស់ នៃសកម្មភាពរបស់ខ្លួន ក្រុមហ៊ុន Socfin Cambodia អនុវត្តគោលនយោបាយ គោលការណ៍ណែនាំ ដំណើរការ ការប្តេជ្ញាចិត្ត ធម្មនុញ្ញ និងច្បាប់នានា ដែលមានជាសាធារណៈ នៅលើគេហទំព័រក្រុមហ៊ុនសាជីវកម្ម
www.socfin.com និងនៅក្នុងរបាយការណ៍ប្រកបដោយនិរន្តរភាពប្រចាំឆ្នាំ របស់ក្រុមហ៊ុន Socfin Group ។
ក្រុមហ៊ុន Socfin Cambodia ប្រត្តិបត្តិនៅក្នុងប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុនពីរគឺ៖ ក្រុមហ៊ុន Socfin-KCD និងក្រុមហ៊ុន Coviphama ដែលស្ថិតក្រោមការគ្រប់គ្រងតែមួយ។ ក្រុមហ៊ុនទាំងពីរគ្រប់គ្រងចម្ការកៅស៊ូនៅ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕
(អត្ថបទពាណិជ្ជកម្ម)