កីឡាជាតិ
ជាតិ
វឌ្ឍនាកា និង Shane វិលចូលទ្រនំចាស់ជាមួយគ្រាប់បាល់បញ្ចូលទី កីឡាករ Khan, ចាន់ វឌ្ឍនាកា, Booysen និង Bata (រាប់ពីឆ្វេងទៅស្តាំ)
× ការប្រកួតបើកឆាកជើងទី២ពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ កាលពីសប្តាហ៍មុន ក្រុមទាំងអស់មានការស៊ុតបញ្ចូលទីគ្នារហូត៣១គ្រាប់។ តែអ្វីដែលគួរឲ្យកត់សម្គាល់ក្នុងចំណោមគ្រាប់បាល់ទាំងនេះមានការរួមចំណែកតែ៥គ្រាប់ ពីកីឡាករចំណូលថ្មី ដែលក្លិបបាននាំចូលនៅជើងទី២។
កីឡាករចំនួន២២រូប ត្រូវបានក្លិបចំនួន៩នាំចូលក្នុងរដូវកាលដោះដូរកីឡាករលើកទី២ ដើម្បីត្រៀមការប្រកួតជើងទី២ពានរង្វាន់ក្រមខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ សម្រាប់ការប្រកួតបើកឆាកជើងទី២កាលពីសប្តាហ៍មុន ក្រុមទាំងអស់មានការស៊ុតបញ្ចូលទីគ្នាចំនួន៣១គ្រាប់ ដោយមានការរួមចំណែកតែ៥គ្រាប់ប៉ុណ្ណោះពីកីឡាករចំណូលថ្មី។
ក្នុងចំណោមកីឡាករចំណូលថ្មីទាំង២២រូប មានតែខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា, Booysen Shane, Dzarma Bata និង Khan Mohammed Faeez តែប៉ុណ្ណោះ ដែលអាចរកគ្រាប់បាល់បាននាជំនួបបើកឆាកនេះ។ នាជំនួបដ៏ស្វិតស្វាញក្រោមក្រសែភ្នែកអ្នកទស្សនាជាង៣ពាន់នាក់នៅកីឡដ្ឋាន R.S.N ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា សម្រេចបានពីរគ្រាប់ឲ្យបឹងកេត ខណៈ Booysen Shane សម្រេចបានពីរដូចគ្នាឲ្យភ្នំពេញក្រោន និងខ្សែប្រយុទ្ធនីហ្សេរីយ៉ា Dzarma Bata រកបានមួយគ្រាប់។
ក្រោយឆ្លងកាត់ការប្រកួត៩០នាទី បឹងកេតនិងភ្នំពេញក្រោនទទួលបានម្នាក់១ពិន្ទុបន្ទាប់ពីពួកគេបញ្ចប់ក្នុងលទ្ធផលស្មើ ៤-៤ នាជំនួបដែលបឹងកេតបាត់បង់សមាជិកម្នាក់តាំងពីតង់ទី១។ គ្រាប់បាល់ពីរគ្រាប់ទៀតរបស់បឹងកេតរកបានដោយកីឡាករ Oiboh Julius ខណៈកីឡាករ ម៉ៅ ពិសិដ្ឋ បន្ថែមគ្រាប់បាល់ចុងក្រោយសម្រាប់ភ្នំពេញក្រោន។
ចំណែកខ្សែការពារអាហ្វ្រិកខាងត្បូង Khan Mohammed Faeez សម្រេចបានមួយគ្រាប់ឲ្យក្រសួងការពារជាតិ នាបរាជ័យ ៣-១ ក្រោមថ្វីជើងអង្គរថាយហ្គឺរនៅកីឡដ្ឋានខេត្តសៀមរាប។ ជ័យជម្នះនេះជ័យក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប បន្តឈរលេខរៀងទី៣ ដោយមាន៣០ពិន្ទុ ក្រោមព្រះខ័នរាជស្វាយរៀង៦ពិន្ទុ និងណាហ្គាវើល១ពិន្ទុ៕
Tag:
Cambodian League 2019
ចាន់ វឌ្ឍនាកា
Booysen Shane
© រក្សាសិទ្ធិដោយ thmeythmey.com