ជាតិ
រថយន្ត
ក្រុមហ៊ុន Mercedes ផ្តល់ការបញ្ចុះតម្លៃ២០% សម្រាប់សេវាកញ្ចប់ប្តូរប្រេងប្រអប់លេខ និងគ្រឿងក្រោមរថយន្ត
× ក្រុមហ៊ុនស្តារ អូតូ (ខេមបូឌា) ដែកទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការនាំចូល និងចែកចាយរថយន្ត និងគ្រឿងបន្លាស់ម៉ាក Mercedes-Benz ប្រចាំប្រទេសកម្ពុជា កំពុងផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស សម្រាប់ការមកទទួលយកសេវាកម្មមួយចំនួនរបស់ក្រុមហ៊ុន។
លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ២០% សម្រាប់សេវាកញ្ចប់ប្តូរប្រេងប្រអប់លេខ(A,B) និងគ្រឿងក្រោមរថយន្ត។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ អតិថិជនដែលបានកក់សេវាកម្មខាងលើនេះទុកមុន នឹងទទួលបានឆ័ត្រ ម៉ាក Mercedes ដ៏ស្រស់ស្អាតមួយបន្ថែមទៀតភ្លាម។ កម្មវិធីពិសេសនេះ ផ្តល់ជូនចាប់ពីថ្ងៃទី៥ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។ សម្រាប់ការកក់ទុកមុនសូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ 011 726 988។
សូមជម្រាបជូនថា ក្រុមហ៊ុន Star Auto Cambodia មានរោងជាងជួសជុលរថយន្តដ៏ទំនើប ប្រណិត ដែលអាចជួសជុលបានគ្រប់ប្រភេទរថយន្ត មិនមែនជួសជុលតែរថយន្ត Mercedes Benz នោះទេ។ ដោយឡែក រាល់គ្រឿងបន្លាស់ ក៏ត្រូវបានធានាគុណភាព និងតម្លៃផងដែរ។
ក្រៅតែពីជួសជុលបានគ្រប់កំហូចរបស់ប្រភេទរថយន្តប្រណីត Mercedes Benz រោងជាងជួសជុលរបស់ក្រុមហ៊ុន Star Auto Cambodia ក៏ទទួលជួសជុលរថយន្តប្រភេទផ្សេងផងដែរដូចជា Luxus, BM, Audi, និងរថយន្តម៉ាក Pouch ជាដើម ពីព្រោះរោងជួសជុលរបស់ Star Auto ត្រូវបានបង្កើតឡើងស្របទៅតាមស្តង់ដារសាកលរបស់ក្រុមហ៊ុន Mercedes-Benz (MB) ដូចគ្នាទៅនឹងឯបរទេសតែម្តង ខណៈដែលអ្នកបច្ចេកទេស គឺសុទ្ធតែទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រុមហ៊ុន Mercedes-Benz។
© រក្សាសិទ្ធិដោយ thmeythmey.com