ពីនេះ ពីនោះ
«​ភ្ញៀវ​»​សំដៅលើ​អ្នក​ទីទៃ​ក្រៅពី​គ្នាឯង​នៅផ្ទះ ចំណែក​«​ផ្ញៀវ​»​សំដៅលើ​ផ្លៃ​ឈើ​ដែលមាន​រសជាតិ​ជូរអែម​
09, Jul 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ

«​ភ្ញៀវ​» និង​«​ផ្ញៀវ​» ជា​ពាក្យ​មានន័យ​ខុសគ្នា​។ ពាក្យ​«​ភ្ញៀវ​»  នៅក្នុង​វចនានុក្រម​ខ្មែរ មានន័យថា អ្នក​ទីទៃ​ក្រៅពី​គ្នាឯង​ក្នុងផ្ទះ ឬ​អ្នក​មក​សួរនាំ​,​អ្នក​មកលេង​។ ចំណែក «​ផ្ញៀវ​»​ជា​ឈ្មោះ​ផ្លៃ​ឈើ​មួយ​ប្រភេទ ដែលមាន​ផ្លែ​ចេញពី​មែក ឬ​ពី​ដើម​ជា​ចង្កោមៗ ផ្លែ​មាន​រសជាតិ​ជូរអែម​សម្រាប់​បរិភោគ​ជា​ចំណី​។ នេះ​បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត​។ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com