អត្ថបទពាណិជ្ជកម្ម
ធនាគារ អិ​ម ជី អិន អេ​ម​ផឹក​រើរ ប៊េ​ង ចាប់ផ្តើមរ​ប្រ​ត្តិ​ប​ត្តិ​ការ​អាជីវកម្ម​របស់ខ្លួន​នៅ​កម្ពុជា
08, Jul 2019 , 5:53 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៩ ធនាគារ អិ​ម ជី អិន អេ​ម​ផឹក​រើរ ប៊េ​ង ម​.​ក ដែលជា​ធនាគារពាណិជ្ជ​ថ្មី​មួយ បានប្រកាស​ចាប់​ផ្តើមធ្វើ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​ជា​ផ្លូវការ នៅក្នុង​ប្រទេស​កម្ពុជា​។ ការបើក​ប្រ​ត្តិ​ប​ត្តិ​ការ​អាជីវកម្ម​របស់​ធ​នាគារ អិ​ម ជី អិន អេ​ម​ផឹក​រើរ ប៊េ​ង នាពេលនេះ ប្រៀបបាន​នឹង​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដូច្នោះ​ដែរ ស្របពេល​ដែល​គេ​ក៏​សង្កេតឃើញ​ផងដែរ ពី​បរិបទ​នៃ​ការរីកចម្រើន និង​ការ​ទំនើបកម្ម​យ៉ាង​ឆាប់រហ័ស នៃ​វិស័យ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៅក្នុង​ប្រទេសមួយ​នេះ​។​
 
​ធនាគារ អិ​ម ជី អិន អេ​ម​ផឹក​រើរ ប៊េ​ង ម​.​ក  មាន​ការិយាល័យ​កណ្តាល​ធនាគារ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ទល់មុខ​ធនាគារជាតិ​នៃ​កម្ពុជា​ដែលជា​បណ្តុំ​ពាណិជ្ជកម្ម ដ៏​សំខាន់ ចំ​កណ្តា​រាជធានី​ភ្នំពេញ​។​
 
​លោក ឱម វិសាល អគ្គនាយក​ធនាគារ អិ​ម ជី អិន អេ​ម​ផឹក​រើរ ប៊េ​ង ម​.​ក  បាន​មានប្រសាសន៍ថា នៅក្នុង​ដំណាក់កាល​ដំបូង​នេះ ធនាគារ អិ​ម ជី អិន អេ​ម​ផឹក​រើរ ប៊េ​ង នឹង​ផ្តោតលើ​គោលដៅ អាទិភាព​មួយចំនួន​ដូចជា​៖ 
 
១.​បំពាក់​ម៉ាស៊ីន​ដាក់ និង​ដក​ប្រាក់​ស្វ័យប្រវត្តិ (​ម៉ាស៊ីន ATM ) ដែល​ប្រើប្រាស់​បច្ចេកវិទ្យា សម្គាល់​ភិនភាគ​ផ្ទៃមុខ (Facial Recognition Technology) ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល ឆាប់រហ័ស និង​មាន​សុ​វត្តិភាព​ខ្ពស់​សម្រាប់​អតិថិជន​។​
 
២. បង្កើត Emperor Banking Center សម្រាប់​បម្រើ​អតិថិជន ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍​សេវា One Step Service​។​
 
៣. វិនិយោគ​បន្ថែម ព្រមទាំង​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fin Tech) ដើម្បី​បង្កើត​មូលដ្ឋានគ្រឹះ​ទិន្នន័យ ឌីជីថល សម្រាប់​ការវាយតម្លៃ​ហានិភ័យ​ឥណទាន និង​ការផ្តល់​ប្រឹក្សា​ហិរញ្ញវត្ថុ ជូន​ដល់​អតិថិជន​គោលដៅ​។​
 
​ដើម្បី​ស​ម្រ​ច​បាន​គោលដៅ​អទិភាព​ខាងលើ ធនាគារ​បានស្នើ​សុំ​ឲ្យ​មានការ​ចូលរួមចំណែក ពី​វិនិយោគិន​នានា ជាពិសេស វិនិយោគិន​ដែលជា​បណ្តាញ​ទំនាក់ទំនង របស់​ម្ចាស់​ភាគហ៊ុន ធនាគារ និង​បាន​ចូលរួម​ក្នុង​ព្រឹ​ត្ត​ការណ៍ បើក​ដំណើរការ​ប្រ​តិ្ត​ប​ត្តិ​ការ​ធនាគារ ដែល​បានឃើញ​ច្បាស់ ពី​ទិ​ន្ឋ​ភាព និង​កាលានុវត្តភាព​នៅ​កម្ពុជា​។ ដើម្បី​គាំទ្រ និង​វិនិយោគ​ជាមួយ​ធនាគារ ព្រមទាំង​ជួយ​កៀងគរ វិនិយោគ​គិ​ន​ដទៃទៀត ឲ្យ​ចូលរួម​វិនិយោគ សំដៅ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ស្រម​តាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​លើ​កម្ពស់​សេដ្ឋកិច្ច​ទីផ្សា​សេរី​ក្នុងប្រទេស​កម្ពុជា ក្នុង​តំបន់ និង​អន្តរជាតិ​។ ជាពិសេស​លើ​វិស័យ​សក្តានុពល​មួយចំនួន ដូចជា​វិស័យ​សេវាកម្ម អចលនទ្រព្យ កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម ដែល​កំពុងមាន​សន្ទុះ លូតលាស់​គួរ​ឲ្យ​កត់សម្គាល់ នាពេល​បច្ចុប្បន្ន​។ 


 
​គួរ​បញ្ជាក់ដែរថា ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ធនាគារ​មាន​ចក្ខុវិស័យ​ជាក់លាក់ ចំពោះ​ទីផ្សារ​គោលដៅ និង​មាន​ផែនការ​យុទ្ធសាស្ត្រ ច្បាស់លាស់ ក្នុងការ​អភិវឌ្ឍ និង​ពង្រីក​សក្តានុពល​របស់​ខ្លួន ដោយ​ឈរលើ​ស្មារតី​រួម​គឺ «​រួមគ្នា​គិត​! រួមគ្នា​ធ្វើ​! » សម្រាប់​តម្រង់ទិស លើ​រាល់​ការធ្វើ​សេចក្តីសម្រេចចិត្ត ដើម្បី​សម្រេច​គោលដៅ​នានា​ជាមួយ​អតិថិជន​។ ម្យ៉ាងវិញទៀត ធនាគារ អិ​ម ជី អិន អេ​ម​ផឹក​រើរ ប៊េ​ង ក៏បាន​កំណត់​នូវ​ចក្ខុវិស័យ  និង​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង សម្រាប់​ពង្រីក​កេរ្តិ៍ឈ្មោះ និង​វិសាលភាព​អាជីវកម្ម​របស់ខ្លួន នៅ​ថ្ងៃ​អនាគត​ផងដែរ​។ នៅពេល​ជោគជ័យ និង​បាន​ឈរជើង​រឹងមាំ​នៅ​កម្ពុជា​ហើយ​នោះ ធនាគារ នឹង​ពង្រីក​អាជីវកម្ម​របស់ខ្លួន ទៅកាន់​តំបន់​អាស៊ាន អាហ្វ្រិក អាមេរិក និង​អឺរ៉ុប​៕

























(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com