ជាតិ
ប៉ូលិសបន្ទាយមានជ័យកម្ទេចចោលបំពង់ស៊ីម៉ាំងម៉ូតូកែច្នៃជាង២០០គ្រឿង រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
× កងកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានកម្ទេចបំពង់ស៊ីម៉ាំងម៉ូតូកែច្នៃជាង២០០គ្រឿង ដែលដកហូតពីក្រុមម៉ូតូក្មេងទំនើង។ សមត្ថកិច្ចប្រមូលបាននារយៈពេល៥ខែចុងក្រោយ ហើយបានកិនកម្ទេចនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩។
យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមក្មេងទំនេងតែងតែបង្កការរំខានជាសំឡេង និងសណ្តាប់សាធារណៈ ពេញផ្លូវ ជាមួយនឹងបំពង់ស៊ីម៉ាំងដែលកែច្នៃខុសបទដ្ឋានបច្ចេកទេស។ បន្ទាប់ពីបានដកហូតយកបំពង់ស៊ីម៉ាំង សមត្ថកិច្ចបានអប់រំដល់ម្ចាស់ម៉ូតូ និងធ្វើកិច្ចសន្យា។
លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ការបង្ក្រាបដកហូតបំពង់ស៊ីម៉ាំងនេះ ដោយសារធា្លប់ទទួលបានការប្ដឹងនិងរាយការណ៍ពីប្រជាពលរដ្ឋ។ នេះជាលើទីពីរ ដែលធ្វើការកម្ទេចចោលបំពង់ស៊ីម៉ាំងកែច្នៃ ដោយលើកទីមួយកម្ទេចបានជាង៣០០គ្រឿង និងលើកទីពីរនេះ បានជាង២០០គ្រឿង៕
រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com