ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែមាន​អារម្មណ៍​ឈឺៗ​នៅពេល​នោម​ម្តងៗ មូលហេតុ​អាច​ដោយសារ​មួយ​ក្នុងចំណោម​នេះហើយ​
10, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​នោម​ឈឺ​គឺជា​អារម្មណ៍​ឈឺចាប់​ក្នុង​បំពង់​បង្ហួរនោម ឬ​នៅ​ជុំវិញ​តំបន់​កម្រាល​ខាងក្រោម​អាង​ត្រគាក​។ មាន​ជំងឺ​មួយចំនួន​ដែល​នាំ​ឲ្យ​កើត​អាកា​រៈ​នោម​ឈឺ​បែបនេះ​។ ចំពោះ​ស្ត្រី មូលហេតុ​ភាគច្រើន​គឺ​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត​។



ចំណែក​បុរស​វិញ ការ​រលាក​បង្ហួរនោម និង​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​គឺជា​មូលហេតុ​នៃ​ការ​នោម​ឈឺ​ដ៏​ញឹកញាប់​បំផុត​។ 
 
​ជំងឺ និង​មូលហេតុ​ខាងក្រៅ​ខ្លួន​នៃ​ការ​នោម​ឈឺ​ញឹកញាប់​ជាងគេ​នោះ​មានដូចជា​៖
 
- គ្រួស​ក្នុង​ប្លោកនោម​
- ជំងឺ​ប្រមេះ​ទឹកថ្លា​
- រលាក​ប្លោកនោម​
- ការប្រើ​ថ្នាំ​ដូចជា ថ្នាំ​ព្យាបាល​ជំងឺមហារីក ដែល​អាចមាន​ផល​រំ​ខានទៅ​រលាក​ប្លោកនោម​បាន​។ 
- ជំងឺ​ប៉េ​ស​ប្រដាប់ភេទ​
- ជំងឺ​ប្រមេះទឹកបាយ​
- ជំងឺ​គ្រួស​ក្នុង​តម្រងនោម​
- ការ​រលាក​ក្រពេញ​ប្រូ​ស្តា​ត​
- ជំងឺ​កាមរោគ​
- ការប្រើ​សាប៊ូដុំ ទឹកអប់ ឬ​ផលិតផល​ថែរក្សា​ខ្លួន​ផ្សេងៗ​ទៀត​
- ការរួម​តូច​របស់​បង្ហួរនោម​
- ការ​រលាក​បង្ហួរនោម​
- ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូត​
- ការ​រលាក​ទ្វារមាស​
- ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត​នៅ​ទ្វារមាស​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com