អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ផលិតផល​រក្សា​សម្រស់ Think Nature សម្ពោធ​ហាង​ដំបូង​ជា​ផ្លូវការ​នៅ​ផ្សារ​ទំនើប MiDTOWN
09, Jul 2019 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅ ក្រុមហ៊ុន​ផលិតផល​ថែរក្សា​សម្រស់​បែប ធម្មជាតិ​ឈានមុខ​គេ​របស់​កូរ៉េ Think Nature បាន​ប្រារព្ធ​ពិធី​សម្ពោធ​ហាង​ដំបូង​ជា​ផ្លូវការ នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន Think Nature  មាន​ទីតាំងនៅ​ផ្សារ​ទំនើប MiDTOWN ជាន់​ផ្ទាល់​ដី តាម​បណ្ដោយ​ផ្លូវ​២០០៤ កែង​នឹង​ផ្លូវ​១៣B សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

នៅក្នុង​ថ្ងៃ​បើកសម្ពោធ​ហាង​លក់​ផលិតផល​ថែរក្សា​សម្រស់​បែប​ធម្មជាតិ​នេះ មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពី​លោក  KIM SEONG GON , សិល្បករ និង​ភ្ញៀវកិត្តិយស​យ៉ាងច្រើន​កុះករ​។​
 
​លោក KIM SEONG GON បាន​ឲ្យ​ដឹងថា Think Nature គឺជា​ផលិតផល​ធម្មជាតិ​ពិតៗ ១០០% ដោយ​មិនមាន​បញ្ចូល​ពណ៌ ឬ​ក្លិន​សិប្ប​និមិត្ត​ឡើយ​។ Think Nature  មាន​ផលិតផល​ថែរក្សា​សម្រស់​ច្រើន​ប្រភេទ សម្រាប់​អតិថិជន​ដូចជា ផលិតផល​ថែរក្សា​ស្បែ​កមុខ ផលិតផល​ថែរក្សា​ស្បែក ក៏ដូចជា​ផលិតផល​ថែរក្សា​ស្បែកក្បាល និង​សក់​ជាដើម​។ លោក KIM SEONG GON បន្តថា​៖« រាល់​ផលិតផល​ទាំងអស់​របស់ Think Nature គឺ​ទទួលបាន​ការបញ្ជាក់​ពី​សុវត្ថិភាព​ប្រើប្រាស់​យ៉ាង​ត្រឹមត្រូវ សូម្បីតែ​ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ដែលមាន​ស្បែក​ងាយ​ប្រតិកម្ម​នឹង​ផលិតផល​ថែរក្សា​ស្បែក ក៏​អាច​ប្រើប្រាស់​បាន​ដោយ​គ្មាន​បញ្ហា​»​។​


 
​នៅក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ Think Nature ក៏បាន​ណែនាំ​ឈុត​សាប៊ូ​ការពារ​សក់​ជ្រុះ​ដំបូង​បង្គ​ស់​នៅក្នុង​ប្រទេស​កូរ៉េ ដែលមាន​ផ្ទុក​អំបិល​ពណ៌​ផ្កាឈូក ពី​ភ្នំ​ហិមាល័យ ដល់​ទៅ​៣០% មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការជួយ​កាត់បន្ថយ​សក់​ជ្រុះ ការពារ​សក់​ជ្រុះ និង​ថែរក្សា​ស្បែកក្បាល​ឲ្យ​មាន​សុខ​ភាពល្អ​។​
 
​គួរកត់សម្គាល់​ផងដែរ​ថា នៅក្នុង​ឱកាស​នោះ ក៏​ឃើញ​មាន​វត្តមាន​ចួ​ល​រួម​របស់ លោក ហេង វិសាល និង​កញ្ញា យេ​យេ​ដែរ ហើយ​អ្នក​ទាំងពីរ​បាន​បង្កើត​បរិយាកាស​សប្បាយរីករាយ ជាមួយ​ការផ្ដល់ជូន​កាដូ​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ដល់​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ពិធី​សម្ពោធ​ជា​ផ្លូវការ ក៏ដូចជា​ផលិតផល​ថែរក្សា​ស្បែក Think Nature លោកអ្នក​អាច​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​៖ Thinknaute KH ឬ​អាច​ស្វែ​ករក​ផលិតផល​របស់​យើង នៅតាម​បណ្ដា​ហាង​ដែល​នៅ​ជិត​លោកអ្នក​ដូចជា​៖
 
-​ ​ផ្សារ​ទំនើប MiDTOWN
-​ ​ផ្សារ​ទំនើប​អ៊ី​អន ភ្នំពេញ (AEON Mall Phnom Penh)
-​ ​ផ្សារ​ទំនើប​អ៊ី​អន សែន​សុខ (AEON Mall Sen Sok)
-​ ​ផ្សារ​ហ្គា​ឌៀ​ន​(Guardian)
-​ ​Ucare
-​ ​Help+
-​ ​Baby Shops
-​ ​និង​តាម​បណ្ដា Hair Salon ធំៗ​៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 VR-Planing
© រក្សាសិទ្ធិដោយ thmeythmey.com