ជាតិ
ព្រះមហាក្សត្រ
រថយន្ត
ព្រះរាជ​ទីនាំង​រថយន្ត​ថ្មី​របស់​ព្រះករុណា ព្រះមហាក្សត្រ​!
09, Jul 2019 , 12:48 pm        
រូបភាព
ព្រះមហាក្សត្រនាព្រះរាជដំណើយាងនិវត្តន៍ពីខេត្តក្រចេះ មកកាន់រាជធានីភ្នំពេញ។ រូបថត Royal du Cambodge
ព្រះមហាក្សត្រនាព្រះរាជដំណើយាងនិវត្តន៍ពីខេត្តក្រចេះ មកកាន់រាជធានីភ្នំពេញ។ រូបថត Royal du Cambodge
ដោយ: ថ្មីៗ
​ក្នុង​ព្រះរាជដំណើរ​ទៅកាន់​ខេត្តក្រចេះ ដើម្បី​យាង​ជា​រាជ​ាធិបតី​ភាព​ក្នុង​ព្រះ​រាជពិធី​រុក្ខទិវា ៩ កក្កដា ឆ្នាំ​២០១៩ ព្រះករុណា​ព្រះមហាក្សត្រ ស្តេចយាង​តាម​ព្រះរាជ​ទីនាំង​រថយន្ត​ដ៏​ថ្មី​សន្លាង​មួយ​។ តាម​រូបភាព​ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Royal du Cambodge  ព្រះរាជ​ទីនាំង​រថយន្ត​នោះ ជា​ប្រភេទ​រថយន្ត​ពិសេស​ម៉ាក Range Rover Special Edition ដែលមាន​៣​បាំង​។​



Special Edition ជា​ប្រភេទ​រថយន្ត​ដែល​បញ្ជា​ទិញ​ដោយ​មេដឹកនាំ​ធំៗ​លើ​ពិភពលោក រួមជាមួយ​នឹង​ការ​រចនា​ពិសេស​ខុសពី​ម៉ូ​ដែល​ធម្មតា​។​



​សារព័ត៌មាន​ថ្មីៗ មិនមាន​ព័ត៌មាន​លំអិត​ទាក់ទង​នឹង​ព្រះរាជ​ទីនាំង​រថយន្ត​ថ្មី​នេះឡើយ​។ កន្លងមក គេ​តែងតែ​សង្កេតឃើញ​ព្រះមហាក្សត្រ​យាង​ទៅ​បណ្តា​ខេត្ត​ជាមួយ​ព្រះទីនាំង​ម៉ាក Lexus 470 ពោលគឺ​តាំងពី​ព្រះអង្គ ស្តេច​ឡើង​គ្រង​ព្រះ​បរម​រាជសម្បត្តិ​តាំងពី​ឆ្នាំ​២០០៤​មក​។



​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​កន្លងមក​នោះ សម្រាប់​ព្រះរាជដំណើរ​ក្នុង​រាជធានី ព្រះមហាក្សត្រ​ជា​ញឹកញាប់​យាង​តាម​ព្រះរាជ​រថយន្ត​ម៉ាក Mercedes ៕

អត្ថបទទាក់ទង



© រក្សាសិទ្ធិដោយ thmeythmey.com