ជាតិ
បាក់ឌុប
បាក់​ឌុប​៖ ក្នុងពេល​ប្រឡង​គណិតវិទ្យា តើ​សិស្ស គួរ​ធ្វើ​លំ​ហាត់​ពិបាក​មុន ឬ​ស្រួល​មុន​?
09, Jul 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ  មិនមាន​ពេល​ច្រើន​ទេ សម្រាប់​បេក្ខជន​ម្នាក់ៗ​។ ដើម្បី​ធ្វើ​ឲ្យ​ទាន់ពេលវេលា និង​មិន​ឲ្យ​អារម្មណ៍​ស្មុគស្មាញ បេក្ខជន គួរតែ​ធ្វើ​លំ​ហាត់​ស្រួល​មុន​លំ​ហាត់​ពិបាក​។ នេះ​ជាការ​បញ្ជាក់​របស់លោក នាង បូ សាស្ត្រាចារ្យ​គណិតវិទ្យា​នៃ​វិទ្យាល័យ​បាក់​ទូក និង​សាលា​មហា​សាស្ត្រា​។​


 
​វិញ្ញាសា​មុខវិជ្ជា​គណិតវិទ្យា ឬ​មុខវិជ្ជា​ដទៃ សុទ្ធ​តែមាន​លំ​ហាត់​ស្រួល និង​លំ​ហាត់​ពិបាក សម្រាប់​ដោះស្រាយ​។ រយៈពេល​១​វិនាទីៗ​ក្នុងពេល​ប្រឡង មាន​សារៈសំខាន់​ណាស់​សម្រាប់​បេក្ខជន ហើយ​បេក្ខជន​គួរតែ​បែងចែក​ពេលវេលា និង​ការដោះស្រាយ​ឲ្យ​ត្រឹមត្រូវ​ផងដែរ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក​សាស្ត្រាចារ្យ នាង បូ បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​ក្នុងពេល​ប្រឡង កូន​ត្រូវ​អាន​ប្រធាន​ឲ្យ​ច្បា​ស់សិន រួច​ធ្វើ​គម្រោង​។ ដោយ​លំ​ហាត់​ណា​ស្រួល​ជាងគេ ធ្វើ​លំ​ហាត់​នោះ​មុន ដើម្បី​តម្កល់​ពិន្ទុ​ទុក​។ ក្នុងករណី​ដល់​លំ​ហាត់​លំបាក ធ្វើទៅ​គាំង និង​ខូច​អារម្មណ៍ ពេលនោះ​កូន​បាន​តម្កល់​ពិន្ទុ​ស្រួលៗ​រួចហើយ​»​។ 
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ខ្លី​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក នាង បូ សាស្ត្រាចារ្យ​គណិតវិទ្យា​ដូចតទៅ​៖ 

 
 
អត្ថបទទាក់ទង
​សូមបញ្ជាក់ថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៩ ខែសីហា ២០១៩​ខាងមុខនេះ មាន​បេក្ខជន​ដាក់ពាក្យ​សរុប ១១៩, ២១៧​នាក់ ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៤៥, ៤១៤​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ចំនួន ៧៣, ៨០៣​នាក់​។ សម្រាប់​មុខវិជ្ជា​ជម្រើស​ថ្នាក់​វិទ្យាសាស្ត្រ គឺ​ប្រវត្តិវិទ្យា និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម គឺ​ផែនដី​-​បរិស្ថានវិទ្យា​៕

Tag:
 បាក់​ឌុប​
  នាង បូ​
© រក្សាសិទ្ធិដោយ thmeythmey.com