អត្ថបទពាណិជ្ជកម្ម
លើសពី​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ ក្រុមហ៊ុន​ថែទាំ​សុខភាព​ចល័ត MUCHs ធ្វើ​ឲ្យ​គូស្នេហ៍​ចំណាស់​មួយគូ រំភើប​រហូត​ស្រក់​ទឹកភ្នែក
09, Jul 2019 , 4:57 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​ទោះ​ចូលក្នុង​វ័យចាស់​ជរា​រៀងៗ​ខ្លួន​ក៏ដោយ ក៏​លោកតា Vin McNamara នៅតែ​រក្សា​ចំណង​ស្នេហ៍​ដ៏​ស្មោះស្ម័គ្រ ជាមួយ​ភរិយា​របស់គាត់​ដែរ​។ លោកតា និង​លោកយាយ បាន​កាន់​រូបថត​មួយ​សន្លឹក​ជា​អនុស្សាវរីយ៍​ដ៏​ផ្អែមល្ហែម កាល​ពួកគាត់​រៀបការ​នៅ​ទីក្រុង​ដ៍ ចក្រភព​អង់គ្លេស ជាទី​កន្លែង​ដែល​ពួកគាត់​ទាំងពីរ សិក្សា​ជាមួយគ្នា​។ លោកតា Kiss ជីដូន និង​លើក​នំ Cake ឲ្យ​លោកយាយ ផ្លុំ​ទាំង​ទឹកភ្នែក​រលី​រលោង​។ ឯ​ជីដូន ដៃ​ញ័រ នឹង​ខំ​ផ្លុំ​ដោយ​ខ្យល់​ដង្ហើម​តិចៗ រហូត​ទៀន​រលត់ ខណៈ​ដែលមាន​ស្នូរ​ទះដៃ​ពី​ភ្ញៀវ​របស់គាត់ ដែល​សុទ្ធតែជា​យុវជន​ជំនាន់​ថ្មី នៃ​ក្រុមការងារ​ក្រុមហ៊ុន​ថែទាំ​សុខភាព​ចល័ត ម៉ាច់ ដោយ​ពួកគេ​ម្នាក់ៗ រីករាយ​សើច​ញញឹមញញែម និង​និយាយ​បែប​លែង​សើច ទំនង​ច្រណែន​នឹង​គូស្នេហ៍​តា​យាយ​ផង​។         
   
​ខួបអាពាហ៍ពិពាហ៍​លក្ខ​ណៈ​តូច​មួយ​នេះ គឺ​បាន​ធ្វើឡើង​ប្រកបដោយ​ភាព​រីករាយ ជាមួយនឹង​ការថតរូប​បែប​ផ្អែមល្ហែម នៅផ្ទះ​ល្វែង​មួយកន្លែង ក្នុង​ទីក្រុង​ភ្នំពេញ​។ ពិធី​ខួបអាពាហ៍ពិពាហ៍​លើក​ទី​៥៦​នេះ គឺធ្វើឡើង​បន្ទាប់ពី​លោកយាយ Avis McNamara អាយុ​៨៤​ឆ្នាំ ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​អស់​ជាច្រើន​ឆ្នាំ ហើយ​សុខភាព​របស់គាត់ ទើបតែ​ត្រឡប់​មករក​ភាពប្រសើរ ក្រោម​ការ​មើលថែ និង​ព្យាបាល ពី​សេវា​ថែទាំ​សុខភាព​ចល័ត ម៉ាច់ (MUCHs)​។   


 
​តាមពិតទៅ ខួបអាពាហ៍ពិពាហ៍​នេះ គឺជា​គំនិត​ផ្តួចផ្តើម​របស់​អ្នកស្រី នាយិកា​ក្រុមហ៊ុន ដើម្បី​ធ្វើ​ឲ្យ​ពួកគាត់​កាន់តែ​ទទួលបាន​នូវ​ភាព​រីករាយ លើសពី​ការថែទាំ​វេជ្ជសាស្ត្រ ដែល​បានធ្វើ​ឲ្យ​សុខ​រាងកាយ​គាត់ មាន​ភាពប្រសើរឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។  
 
​លោកតា Vin McNamara វ័យ​៨៨​ឆ្នាំ បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយរីករាយ​ណាស់​នៅថ្ងៃនេះ​។ មែនទែនទៅ ខ្ញុំ​មានការ​ចងចាំ​នូវ​អនុស្សាវរីយ៍​ល្អៗ​ជាច្រើន ជាមួយនឹង​ភរិយា​របស់ខ្ញុំ ស្ទើរ​ពេញ​មួយ​ឆាកជីវិត​ទៅហើយ​។ ហើយ​សុភមង្គល និង​ការចងចាំ​នូវ​អនុ​ស្សារី​យ៍​ទាំងនោះ នៅតែ​បន្ត​រហូតមកដល់​សព្វ​ថ្ងៃនេះ​។ ខ្ញុំ​ពិតជា​រំភើប និង​មាន​សេ​ក្តី​សោមនស្ស​រីករាយ​ណាស់​»​។​


 
​បើតាម​ប្រសាសន៍​របស់​លោកតា Vin McNamara សេវាកម្ម​ថែទាំ​សុខភាព​ចល័ត​ម៉ាច់ ពិតជា​បានផ្តល់​សេវាកម្ម​ល្អ​ណាស់ ចំពោះ​ការថែទាំ​សុខភាព ភរិយា​របស់​លោកតា​។ កាលពី​ដំបូង​ឡើយ លោកតា បានទទួល​សេវាកម្ម​ថែទាំ​សុខភាព ពី​គិលានុបដ្ឋាក​ផ្សេងៗ​គ្នា​ពីរ ឬ​បីនាក់ ប៉ុន្តែ លោកតា ទើប​ទទួលបាន​សេវា​ថែទាំ​សុខភាព​ចល័ត របស់ MUCHs គឺ​ពួកគេ​បាន​ថែទាំ​សុខភាព​ភរិយា​របស់​លោកតា បាន​ដិតដល់​បំផុត​។ 
 
​លោកតា​បន្ត​យ៉ាង​ដូច្នេះ​ថា​៖ «MUCHs ពិតជា​បាន​បំពេញភារកិច្ច​ល្អ​ណាស់ ក្នុងការ​ផ្តល់​ទំ​នុ​ចិត្ត ជាពិសេស​ការផ្តល់​ការថែទាំ​អ្នកជំងឺ ដោយ​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​។ ឥឡូវនេះ ភរិយា​របស់ខ្ញុំ មាន​កម្លាំង​ឡើងវិញ អាចធ្វើ​ដំណើរ​បាន ហើយ​ពួកយើង​គ្រោង​ធ្វើដំណើរ​ត្រលប់​ទៅ​ប្រទេស​អូស្ត្រាលី​នៅ​សប្តាហ៍​នេះ​។ ប្រសិនបើ​ភរិយា​របស់ខ្ញុំ អាច​ត្រឡប់មក​កម្ពុជា​វិញ ក្នុង​រយៈពេល​៣​ខែក្រោយ ខ្ញុំ​នឹង​ជ្រើសរើស​សេវា​ថែទាំ​សុខភាព​ច​ល​ត័​ម៉ាច់ ដើម្បី​មើលថែទាំ​ភរិយា​ខ្ញុំ​បន្តទៀត​។ លោកតា​បន្តទៀតថា​«​ខ្ញុំ​ចូលចិត្ត​ប្រទេស​កម្ពុជា​ណាស់​។ ខ្ញុំ និង​ភរិយា បានមក​រស់នៅ​ទីនេះ តាំងពី​ឆ្នាំ​១៩៩៣»​។​


 
​ក្រុមហ៊ុន​ថែទាំ​សុខភាព​ចល័ត​ម៉ាច់ មាន​សេវា​ដូចជា​៖ សេវា​ថែទាំ​ចាស់ជរា អ្នកជំងឺ​រ៉ាំរ៉ៃ អ្នកជំងឺ​ដែល​សម្រាក​នៅ​មន្ទីរពេទ្យ និង​ថែទាំ​ក្រោយ​ចេញពី​មន្ទីរពេទ្យ​ដល់​គេហដ្ឋាន និង​ពិគ្រោះ​ព្យាបាល​ជំងឺ ដោយ​វេជ្ជបណ្ឌិត​ជំនាញ​ជាដើម​។    
 
​សហគ្រិន​ស្ត្រី សំដី​ទន់ភ្លន់ អ្នកស្រី ឌី ផន​ភិរម្យ ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​ថែទាំ​សុខភាព​ចល័ត បាន​មានប្រសាសន៍ថា ការរៀបចំ​ខួបអាពាហ៍ពិពាហ៍​នេះ គឺជា​ផ្នែក​មួយ​ធ្វើ​ពួកគាត់​សប្បាយចិត្ត ស្រប​ពេលដែល​សុខភាព​អ្នកជំងឺ បាន​ប្រសើរឡើង​ពីមួយ​ពេល​ទៅមួយ​ពេល​។ អ្នកស្រី​បាន​អត្ថាធិប្បាយ​បន្ថែ​មយ៉ាង​ដូច្នេះ​ថា​៖«​ការរៀបចំ​ខួបអាពាហ៍ពិពាហ៍​នេះ ជាការ​រៀបចំ​ឲ្យ​គាត់​ចេញពី​ចិត្ត​របស់​ពួកយើង ដែល​ម៉ាច់ មិន​ត្រឹមតែ​ជា​គិលានុបដ្ឋាក​ប៉ុណ្ណោះ​ទេ គឺជា​សាច់ញាតិ​របស់គាត់​ផងដែរ​។ ម្យ៉ាងទៀត​យើង​ឃើញ​គាត់​ជា​គូស្នេហ៍​មួយ ដែល​គាត់​យកចិត្តទុកដាក់​ជាមួយគ្នា​មែនទែន​។ នៅពេល​ឃើញ​យាយ​ឈឺ មើលទៅ​គាត់​សោកសៅ ឃើញ​គាត់​មក​ថ្នម​ថែ មុន​ចូល​គេង​។ គាត់​មក​ម៉ាស្សា​ឲ្យ​យាយ​សិន មុន​គេង​គាត់​មក​ថើប​យាយ​សិន​។ មើល​ទៅជា​ក្តី​ស្នេហា​ពិត​របស់គាត់ ដែល​ស្រឡាញ់គ្នា​ដល់​ចាស់ ពួកគាត់​នៅតែ​ផ្អែម​ល្អែ​ម​»​។​


 
​បើតាម​ស្ថាបនិក MUCHs រូបនេះ លោកយាយ  Avis McNamara មាន​ជំងឺ​ទឹកនោមផ្អែម​ធ្ងន់ធ្ងរ​ប្រមាណ​២​ឆ្នាំ​ហើយ ប៉ុន្តែ​គាត់​ទើបតែ​មក​ប្រើ​សេវាកម្ម​ថែទាំ​សុខភាព​ចល័ត បាន​៨​ខែ​ប៉ុណ្ណោះ ហើយក៏​មាន​សុខភាព​ប្រសើរឡើង​។ 
 
​អ្នកស្រី ឌី ផន​ភិរម្យ រៀបរាប់​យ៉ាង​ដូច្នេះ​ទៀតថា​៖«២​ឆ្នាំ​ដំបូង គាត់​អត់​ទាន់​ស្គាល់​ក្រុមហ៊ុន MUCHs​ទេ​។ ក្រោយមក​គាត់​ស្គាល់​តាម​មិត្តភក្តិ​គាត់​ដែលជា​ជនជាតិ​អាមេរិកកាំង ក៏​មករក​ក្រុមហ៊ុន MUCHs​។ នៅពេល​យើង​ចាប់ផ្តើម​ផ្ដល់​សេវា​ជូន​គាត់ គឺ​លំបាក​មែនទែន ព្រោះ​គាត់​មាន​ដំបៅ​ធំៗ​មែនទែន​។ គាត់​មាន​អ្នក​មើលថែ​ផ្ទាល់ ដែល​គាត់​ទុកចិត្ត​នៅផ្ទះ​ដែរ ប៉ុន្តែ​គាត់​មិនមាន​ចំណេះដឹង​មើលថែ តាមបែប​វេជ្ជសាស្ត្រ​នោះទេ​។ អ៊ីចឹង​បន្ទាប់ពី​គាត់​បានទទួល​ព័ត៌មាន​អំពី​ក្រុមហ៊ុន ម៉ាច់ គាត់​ក៏​ទាក់ទង​មក​ភ្លាម​។ ពេលនោះ​យើង​ក៏​ចាប់​ផ្តើមធ្វើ​កុងត្រា ផ្ដល់​ការ​មើលថែ​គាត់ ដោយមាន​ការខិតខំ​ប្រឹង​ប្រែង​ពី​ក្រុមការងារ បានធ្វើ​ឲ្យ​សុខភាព​គាត់​ប្រសើរ តាំងពី​ដំបៅ​ធំៗ រហូតដល់​បានជា​សះស្បើយ ស្ទើរតែ​១០០% ហើយ​ពេល​ល​នេះ​។ មាន​ថ្ងៃមួយ​នោះ ម៉ាក់យាយ​ឈឺ​ធ្ងន់ ស្ទើរតែ​ផុត​ជីវិត​ទៅហើយ ប៉ុន្តែ​ក្រុមការងារ​យើង បាន​សស្រាក់សស្រាំ រួមទាំង​ការយកចិត្តទុកដាក់​ពី​គ្រួសារ​គាត់​ផង ឥឡូវនេះ​គាត់​មាន​សុខភាព​ប្រសើរ និង​មាន​Plan​ទៅលេង​អូស្ត្រាលី​នៅ​សប្តាហ៍​នេះ​ទៀតផង​»​។​


 
​ទំនាក់ទំនង​ក្រុមហ៊ុន​ថែទាំ​សុខភាព​ចល័ត ម៉ាច់  
 
-​ ​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 078 818163/ 010 818751
-​ ​តាមរយៈ​អាសយដ្ឋាន ផ្ទះ​លេខ 628, ផ្លូវ Downtown4,2004, សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​
-​ ​ហ្វេ​ស​ប៊ុ​ក​ផេ​ក MUCHs - Home Health Care, Cambodia
-​ ​Web: www.muchs24care.com
-​ ​អ៊ី​ម៉ែ​ល​៖ [email protected]

 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com