ONE Championship
កីឡាជាតិ
ជាតិ
Martin Nguyen ឡើង​ការពារ​ខ្សែក្រវាត់​នៅ​សង្វៀន ONE ទល់នឹង Matsushima នៅ​ម៉ានីល
09, Jul 2019 , 9:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​ជើង​ខ្លាំង Martin Nguyen ឬ «The Situ-Asian» នៅតែមាន​ទំនុកចិត្ត​បន្ត​កាន់​ខ្សែក្រវាត់​កម្រិត​ពិភពលោក​របស់ខ្លួន​ប​ន្ទា​ប់ទ​ទួល​ជ័យជម្នះ​បន្តបន្ទាប់​។ នៅ​ថ្ងៃ​សុក្រ ទី ២ ខែ សីហា ម្ចាស់​ខ្សែក្រវាត់ ONE Featherweight World Champion រូបនេះ​ត្រូវ​ប្រឈម​នឹង Koyomi  Matsushima  ឬ រហស្សនាម «Moushigo» ដើម្បី​ការពារ​ខ្សែក្រវាត់​នៅ​សង្វៀន ONE: DAWN OF HEROES នា​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។​


 
ម្យ៉ាងវិញទៀត គោលដៅ​របស់ «The Situ-Asian»  គឺ រក្សា​កំណត់ត្រា​វ៉ៃ​គូប្រកួត​ឲ្យ​សន្លប់​ច្រើនជាងគេ ក្រោយ​បំបាក់ Narantungalag Jadambaa ឲ្យ​សន្លប់​នា​ប្រកួត​ចុងក្រោយ​។ កូនកាត់​វៀតណាម​-​អូស្ត្រាលី រូបនេះ តែងតែ​ចង់​រក្សា​កំណត់ត្រា​ល្អ និង រក្សា​ខ្សែក្រវាត់​នៅជាប់​នឹង​ចង្កេះ​របស់ខ្លួន​ជានិច្ច​។ 


 
«​ជាបឋម និង ការវាយតម្លៃ​ខ្ពស់ ខ្ញុំ​សូម​អបអរ​ដល់ Matsushima ដែល​ទទួលបាន​ការផ្គូផ្គង​។ ខ្ញុំ​គិតថា គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ ដែល​ខំប្រឹង​រហូតដល់​ចំណុចកំពូល​របស់ខ្លួន​។ បើ​ខ្ញុំ​វិញ​ពេលខ្លះ​មាន​របួស ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រេកឃ្លាន​ក្នុងការ​ប្រកួត​យ៉ាងខ្លាំង​។ ប៉ុន្តែ​វា​ជាការ​លើកទឹកចិត្ត​ខ្លួនឯង​និង​ខំប្រឹង​ដើម្បី​ត្រឡប់​មកកាន់ ជ័យជម្នះ​វិញ​ទល់នឹង Jadambaa កន្លងទៅ​។

យ៉ាងណាក្ដី ខ្ញុំ​ផ្ដល់​ពេលវេលា​ហ្វឹកហាត់​ដល់​ខ្លួនឯង​ល្អ​បំផុត ដើម្បី​រៀបចំ​ឲ្យ​ល្អ​ពេល​ជួប Matsushima​។ ហើយ​ខ្ញុំ​មាន​ជំនឿ​លើ​គ្រូបង្វឹក​របស់ខ្ញុំ និង ដៃគូ​ហ្វឹកហាត់​របស់ខ្ញុំ​ក្នុង​ការដាក់​គោលដៅ​រក​ជ័យជម្នះ​បន្ថែម »​។ Nguyen ថ្លែង​បែបនេះ​។ Nguyen ឡើង​ប្រកួត​បាន​ចំនួន ១២ ដង​លើស​ង្វៀន​កម្រិត​ពិភពលោក ONE និង​ក្លាយជា​ម្ចាស់​ខ្សែ​ដំបូង​គេ​មិន​ធ្លាប់មាន​ដែល​អាច​ការពារ​ខ្សែក្រវាត់ ONE World Champion ក្នុង​ពីរ​ស្ថាប័ន​ទាំង Featherweight និង Lightweight បន្ទាប់ពី​ឆ្លងកាត់​ការការពារ​ខ្សែក្រវាត់​ដោយ​ជោគជ័យ​រហូតដល់ ២ ដង ពោល​វាយ Marat Gafurov ឲ្យ​សន្លប់ និង ឈ្នះ​ជើង​ខ្លាំង​សញ្ជាតិ​ហ្វីលីពីន Eduard Folayang កាល​ឆ្នាំ ២០១៧​។​
 
​ផ្ទុយទៅវិញ​គូប្រជែង​របស់គេ Matsushima ទើបតែ​ឡើង​ប្រកួត​បាន ២​ដង​ទេ​នៅ​សង្វៀន​ខាងលើ ប៉ុន្តែ ជើង​ខ្លាំង​សញ្ជាតិ​ជប៉ុន​រូបនេះ​បានបង្ហាញ​ខ្លួន​យ៉ាង​ល្អ​ក្នុង​ការប្រកួត​គុន​ចម្រុះ និង​ប្រកួត​លើស​ង្វៀន​នានា ហើយ ជ័យជម្នះ ២ ដង​ជាប់​គ្នា​នេះ​បានផ្ដល់​ឲ្យ​គេ​ក្លាយជា​គូប្រជែង​កំពូល​ម្នាក់​។ 
 
​កីឡាករ​សញ្ជាតិ​ជប៉ុន​រូបនេះ​វាយ Gafurov ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​១​នៅ​សង្វៀន ONE: CONQUEST OF HEROES, និង ឈ្នះ​ប្រុស​ស្អាត Kwon Won Il  ដោយ​ក្បាច់​គាប​កាល​ពាក់​កណ្ដាលខែ មិថុនា កន្លងទៅ​។ 
 
​បែបណា​ក្ដី «The Situ-Asian» បាន​ទស្សនា ការប្រកួត​របស់​គូប្រជែង​យ៉ាង​យកចិត្តទុកដាក់ ហើយ​មើលទៅ​មិនមែន​ជាង​ការប្រកួត​ងាយស្រួល​ឡើយនា​ដើមខែ​សីហា ខាងមុខ​ក្នុង​ទីលាន Mall Of Asia Arena​។ កូនកាត់​វៀតណាម​-​អូស្ត្រាលី​ពន្យល់​យ៉ាង​ដូច្នេះ ៖«​ការប្រកួត​របស់​គូប្រជែង​ទល់នឹង Gafurov ដែល​មើលទៅ Gafurov ពិតជា​ខាក​ចិត្តខ្លាំង​ណាស់​និង មើលឃើញ​អំពី​ការធ្វេសប្រហែស​របស់គេ​ដូច​កាល​ប្រកួត​ជាមួយ​ខ្ញុំ​អីចឹង​។ ចំណែក​ការប្រកួត​ទល់នឹង​Kwon Won Il ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​។ ខ្ញុំ​គិតថា Kwon Won Il អាច​ការពារ​បានល្អ និង វាយបក Matsushima ដោយ​ប្រើ​ក្បាច់​ចំបាប់ ប៉ុន្តែ​បែរជា​Matsushima  គ្រប់គ្រង​ស្ថានការណ៍​បាន​ទៅវិញ​» ។ 


 
​អ្នកតំណាង​ក្រុមហ៊ុន  Pancrase ISM Yokohama បានបង្ហាញ​ភាព​អស្ចារ្យ និង បង្ក​គ្រោះថ្នាក់​ណាស់​ក្នុង ២​លើក​កន្លងមក​ជាពិសេស​តាមរយៈ​ជំនាញកា​រ៉ា​តេ​ខ្សែក្រវាត់​ខ្មៅ​របស់គេ​។

ការរៀប​កលល្បិច​ដ៏​ល្អឥតខ្ចោះ​ទល់នឹង Kwon គឺ​បង្ក​ភាព​គំរាមកំហែង​ដល់​គូបដិបក្ខ​គ្រប់ពេល​។ យ៉ាងណាក៏ដោយ​ម្ចាស់​ខ្សែក្រវាត់​កម្រិត​ពិភពលោក​ខាងលើ​ដឹង​អំពី​របៀប​ការពារ ហើយ​ទទួលស្គាល់ថា Matsushima មាន​ក្បាច់​មិន​ខុស​អំពី​ខ្លួន​ប៉ុន្មាន​នោះទេ​។ ការប្រកួត​នា​ដើមខែ សីហា ខាងមុខ​នឹង​ក្លាយជា​រឿង​គួរ​ឲ្យ​ចងចាំ​បំផុត​នៅ ម៉ានីល​។ ជើង​ខ្លាំង​ពី​ក្រុង សី​ដី គូសបញ្ជាក់ថា ៖«Matsushima មាន​បច្ចេកទេស​ខាង​ចំបាប់​ល្អ​។ ការប្រយុទ្ធ​ក៏​ល្អ​ដែរ ប៉ុន្តែ វា​ត្រូវតែ​មានការ​ប្រយ័ត្ន​ខ្ពស់​។ មួយទៀត ស្ទិល​វ៉ៃ​របស់​ពួកយើង​គឺ ស្រដៀង​គ្នា​។ យើង​មាន​ចលនា​ល្អ​ដូចគ្នា ដើម្បី​វាយបក​។ វា​ជាការ​ប្រកួត​ដោយ​បច្ចេកទេស​អស្ចារ្យ​នា​យប់នោះ​»​។​
 
​ម្ចាស់​ខ្សែក្រវាត់​វ័យ ៣០ ឆ្នាំ សង្កត់ធ្ងន់​បែបនេះ​៖«​រាល់​កីឡាករ​ទាំងអស់​តែងតែមាន​ចំណុចខ្លាំង និង ចំណុចខ្សោយ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ស្វែងរក​ចំណុច​ត្រូវ​ប្រយុទ្ធ​ឲ្យ​ឃើញ រៀបចំ​គម្រោង និង ធ្វើ​ឲ្យ Matsushima ស្គាល់​អំពី​ល្បិច​ទាំងនេះ​»​។ Nguyen រៀប​គម្រោង​យកឈ្នះ​កីឡាករ​មកពី Yokohama បន្ទាប់ពី​អវត្តមាន ៩ ខែ និង ត្រឡប់មក​ជ័យជម្នះ ទល់នឹង Jadambaa កាល​ខែ មេសា ហើយ​ត្រូវតែ​រក្សា​កំណត់ត្រា​ឈ្នះ​បន្ថែមទៀត​។ 
 
​បន្ទាប់ពី​ជ័យជម្នះ​ខាងលើ​បាន​ញុាំង​ឲ្យ​រូប​ទទួលបាន​គូប្រកួត​ថ្មី​មួយទៀត​នៅ​ឆ្នាំ ២០១៩ នេះ និង ដាក់​គោលដៅ​យក​លទ្ធផល​ជាទី​គាប់ចិត្ត​លើក​ទី​២​មុន​បញ្ចប់​ឆ្នាំ ២០១៩៕ 

© រក្សាសិទ្ធិដោយ thmeythmey.com