ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អា​ការៈខុស​ធម្មតា​នៃ​ការបាក់​ទឹកចិត្ត​
10, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ប្រហែលជា​សម្គាល់​ដឹងថា​មាន​ជំងឺ​បាក់​ទឹក​ចិត្តបាន​តាមរយៈ ការ​មាន​អារម្មណ៍​អស់សង្ឃឹម និង​ពិបាក​ចិត្តច្រើន​ជ្រុល​។ ប៉ុន្តែ​ការបាក់​ទឹកចិត្ត​មិនមែន​តែងតែ​បង្ហាញ​នូវ​អារម្មណ៍​ពិបាកចិត្ត​ទាំងអស់​នោះទេ​។



ខាងក្រោម​នេះ​គឺជា​អា​ការៈមិន​ធម្មតា​មួយចំនួន​ដែល​អាច​ប្រាប់ថា អ្នក​កំពុង​តែមាន​ជំងឺ​បាក់​ទឹកចិត្ត​ដែរ​។ 
 
​ងាយ​ខឹង​
 
​បើសិនជា​បញ្ហា​តិចតួច​បំផុត​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​អ្នក​ខឹង​ដែរនោះ មានន័យថា​អ្នក​ប្រហែល​ជាមាន​ជំងឺ​បាក់​ទឹកចិត្ត​ហើយ​។ តាម​ការសិក្សា​មួយ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Depress Anxiety បាន​ឲ្យ​ដឹងថា ការបាក់​ទឹកចិត្ត​ជាប់ទាក់ទង​នឹង​អារម្មណ៍​របស់​មនុស្ស បែប​ឆេវឆាវ ចេះតែ​បង្កជម្លោះ និង​ខឹង​ច្រើន​។ 
 
​ញ៉ាំ​គ្រឿង​ស្រវឹង​ជា​ញឹកញាប់​
 
​ដោយយោង​ទៅតាម​សារព័ត៌មាន Addiction បាន​ឲ្យ​ដឹងថា បើសិនជា​អ្នក​កំពុងតែ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​ជា​រៀងរាល់​យប់ នោះ​វា​អាច​ដោយសារតែ​អ្នក​បាក់​ទឹកចិត្ត​ហើយ​។ ហើយ​ថ្វីបើ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​តែម្តង​ក៏​អាចជួយ​ឲ្យ​អ្នក​ធូរស្រាល​អារម្មណ៍ តែបើ​ជ្រុល​រហូតដល់​ពីរ​ទៅ​បី​ដង​ហើយ​នោះ វា​អាច​បញ្ជាក់​អំពី​អារម្មណ៍​អវិជ្ជមាន​វិញ​។ 
 
​ចំណាយពេល​ច្រើន​ទៅលើ​បណ្តាញ​សង្គម​
 
​ការចុះផ្សាយ​មួយ​ក្នុង​សារព័ត៌មាន Cyberpsychology, Behavior and Social Networking បាន​បញ្ជាក់ថា អ្នក​ដែល​មើល ឬ​ប្រើប្រាស់​បណ្តាញ​សង្គម​ច្រើនជាង​ជីវិត​ពិតប្រាកដ ឬ​អន​ឡាញរ​ហូត​នោះ ច្រើនតែ​ជាម​នុស្ស​បាក់​ទឹកចិត្ត​។ 

​សុបិន​ទាំង​ថ្ងៃ​ច្រើនពេក​
 
​តើ​អ្នក​ធ្លាប់​សុបិន​ទាំង​ថ្ងៃ​ដែរ​ទេ​? ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Frontier in Human Neuroscience បាន​បញ្ជាក់ថា យើង​នឹង​សប្បាយចិត្ត​បំផុត​នៅពេល​អារម្មណ៍​របស់​យើង​ហោះហើរ​ទៅ​ឯណា​ផ្សេង​ដែល​អស្ចារ្យ ប៉ុន្តែ​វា​អាច​បញ្ជាក់ថា អ្នក​កំពុង​តែមាន​ជំងឺ​បាក់​ទឹកចិត្ត​ទៅវិញ​ទេ​។ 
 
​មិនអាច​ធ្វើការ​សម្រេច​ចិត្តបាន​
 
​បើសិនជា​អ្នក​មិនអាច​សម្រេច​ចិត្តបាន អ្នក​ប្រហែលជា​បាក់​ទឹកចិត្ត​ដែរ​ហើយ​។ ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal Archives of General Psychiatry បាន​ឲ្យ​ដឹងថា នៅពេល​អ្នក​បាក់​ទឹកចិត្ត អារម្មណ៍​នៃ​ភាពឈ្លាសវៃ​ទាំងនេះ​បែរជា​ពិបាក​កើតមាន​ទៅវិញ​។ 
 
​មិនអាច​មើលថែ​ខ្លួនឯងបាន​
 
​តើ​អ្នក​មានបាន​ឈប់​សិតសក់ ឬ​ដុះធ្មេញ​ជា​ទៀងទាត់​ដូច​មុន​ដែរ​ទេ​? ការដែល​មិនបាន​ថែរក្សា​នូវ​រូបរាងកាយ​ខាងក្រៅ ឬ​ភាព​រីករាយ​ខាង​រាងកាយ អាចជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​បាក់​ទឹកចិត្ត​ហើយ​។ ការសិក្សា​បាន​រកឃើញថា អ្នក​ដែលមាន​សុខភាព​មាត់​ធ្មេញ​មិនល្អ​ច្រើនតែ​ជាម​នុស្ស​បាក់​ទឹកចិត្ត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com