ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទីតាំងប្រជ្រុយដែលអាចបញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់មនុស្សយើង
× មនុស្សគ្រប់គ្នាតែងតែមានប្រជ្រុយមួយចំនួនលើរាងកាយ។ វាអាចមានទំហំ និងចំនួនច្រើនខុសៗគ្នា។ យ៉ាងណាមិញ អ្វីដែលអ្នកប្រហែលជាមិនធ្លាប់ដឹងនោះគឺ ទីតាំងរបស់វាលើរាងកាយដែលអាចបញ្ជាក់នូវអត្ថន័យពិសេសៗមួយចំនួនបាន។ ដូច្នេះ ប្រជ្រុយមួយចំនួនច្រើនតែទាក់ទងនឹងភាពល្អអស្ចារ្យរបស់បុគ្គលនោះ ភាពមានសំណាង ឬសុខភាពជាដើម។
តើវាមានអ្វីខ្លះទៅ?
នៅសៀតផ្កា
ករណីដែលអ្នកមានប្រជ្រុយនៅកន្លែងនេះ មានន័យថា អ្នកនឹងអាចមានឱកាសធ្វើដំណើរបានច្រើនកន្លែងហើយរឿងនេះក៏អាចបញ្ជាក់អំពីភាពសប្បាយរីករាយនៃការងាររបស់អ្នកបានដែរ។
នៅចន្លោះភ្នែក និងចិញ្ចើម
ករណីដែលអ្នកមានប្រជ្រុយនៅកន្លែងនេះ មានន័យថា អ្នកជាមនុស្សដែលមិនចេះមានបញ្ហាក្នុងការសម្របខ្លួនទៅតាមកាលៈទេសៈឡើយ។ អ្នកគឺជាមនុស្សដែលរាក់ទាក់ និងចូលចិត្តធ្វើជាមនុស្សដឹកនាំប្រកបដោយលក្ខណៈល្អឥតខ្ចោះ។
នៅចន្លោះចិញ្ចើម
ប្រជ្រុយទាំងនេះបញ្ជាក់ថាអ្នកមានភាពរីកចម្រើនខាងមុខជំនាញ អាចឡើងដំណែង និងឡើងប្រាក់ខែ។
នៅបបូរមាត់ខាងលើ
អ្នកប្រហែលជាមនុស្សម្នាក់ដែលចាប់អារម្មណ៍លើសម្លៀកបំពាក់ និងអាហារខ្លាំងបំផុតកាលណាមានប្រជ្រុយនៅកន្លែងនេះ។ ចំពោះជំនាញទំនាក់ទំនងរបស់អ្នកវិញអស្ចារ្យ និងជាមិត្តភក្តិដែលចូលចិត្តបំផុតផង។
នៅលើថ្ពាល់
រឿងនេះអាចបញ្ជាក់បានថា ស្ថានភាពហិរញ្ញវត្ថុអ្នកកំពុងតែលូតលាស់ហើយ ចាប់តាំងពីអ្នកមានការងារធ្វើហើយ។
នៅបាតដៃ
ការដែលមានប្រជ្រុយនៅបាតដៃ មានន័យថា លុយកាកអ្នកតែងតែមានភាពហ្នឹងនរ។ យ៉ាងណាមិញ អ្នកជាមនុស្សមានចំណង់ខ្ពស់ និងឆ្លាតប្រកបដោយភាពជាអ្នកដឹកនាំ។ ករណីមានប្រជ្រុយនៅបាតដៃខាងក្រោយវិញ មានន័យថា សេដ្ឋកិច្ចអ្នកកំពុងតែល្អហើយ។
ប្រអប់ជើង
បើសិនជាអ្នកមានប្រជ្រុយនៅប្រអប់ជើងច្រើន មានន័យថា អ្នកនឹងសប្បាយចិត្តក្នុងការធ្វើដំណើរកាន់តែច្រើន ចូលចិត្តញ៉ាំអាហារខុសៗគ្នា និងមានបទពិសោធន៍ច្រើនចំពោះទំនៀមទម្លាប់ខុសៗគ្នា។ ក្រៅពីនេះ អ្នកជាមនុស្សដែលមានប្រជាប្រិយបំផុតនៅកន្លែងធ្វើការ និងលូតលាស់ខាងជំនាញជាអ្នកដឹកនាំខ្លាំងក្លា៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com