ជាតិ
សង្គមជាតិ
សមត្ថកិច្ច ឃាត់មនុស្ស៣នាក់ ពេលទៅគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅស្តារម៉ាតស្តុបបូកគោ
10, Jul 2019 , 10:17 am        
រូបភាព
យុវជន ជុំ ហួរ និង ជុំ ហួត ពេលត្រូវបានឃាត់ខ្លួន
យុវជន ជុំ ហួរ និង ជុំ ហួត ពេលត្រូវបានឃាត់ខ្លួន
ក្រុមអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាទៅកាន់ស្តារម៉ាតស្តុកបូកគោល នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីគោរពវិញ្ញាណក្ខន្ធ និងរម្លឹកខួប៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ លោក ត្រូវបានគេបាញ់សម្លាប់នៅស្តារម៉ាតនេះ កាលពីឆ្នាំ២០១៦។



មានយុវជនពីរនាក់ គឺ ជុំ ហួរ និង ជុំ ហួត ដែលជាបងប្អូនភ្លោះ និង លោកយាយ ង៉ែត ឃុន ហៅម៉ាំមី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពេលដែលពួកគាត់ យកកម្រងផ្កាទៅកាន់ Star Mart។ ពេលនេះ សមត្ថកិច្ច បាននាំខ្លួនពួកគាត់ទៅសួរនាំ ដោយមិនទាន់បញ្ជាក់ពីមូលហេតុនៃការឃាត់ខ្លួននេះទេ៕













Tag:
 កែម ឡី
  ខួប៣ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com