ជាតិ
សង្គមជាតិ
លោក រ៉ុង ឈុន៖ គោរពវិញ្ញាណក្ខន្ធលោក កែម ឡី គឺចង់សងគុណគាត់ដែលលះបង់ដល់សង្គម
10, Jul 2019 , 11:06 am        
រូបភាព
លោក រ៉ុន ឈុន (ពាក់អាងស) ពេលទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅស្តារម៉ាតស្តុបបូកគោ នាព្រឹកថ្ងៃទី១0 ខែកក្កដា ឆ្នាំ២០១៩
លោក រ៉ុន ឈុន (ពាក់អាងស) ពេលទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅស្តារម៉ាតស្តុបបូកគោ នាព្រឹកថ្ងៃទី១0 ខែកក្កដា ឆ្នាំ២០១៩
លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ជាមួយមន្រ្តីសង្គមស៊ីវិលនានា និងប្រជាពលរដ្ឋមួយចំនួន បានទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅស្តារម៉ាត(Star Mart) ស្តុបបូកគោ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ។



លោក រ៉ុង ឈុន ចាត់ទុកការទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ថាជាការបង្ហាញការដឹងគុណចំពោះលោក ដែលបានជួយសង្គម កាលពីលោកនៅរស់។ លោក មានប្រសាសន៍ដូច្នេះថា៖«...មកគោរព ដើម្បីសម្តែងការតបស្នងទៅវីរភាពរបស់លោក កែម ឡី ដែលគាត់បានចូលរួមក្នុងកិច្ចការសង្គមច្រើន...»។

លើសពីនេះ លោក រ៉ុន ឈុន ឆ្លៀតអំពាវនាវឲ្យសមត្ថកិច្ច បន្តស្វែងរកឃាតកនិងអ្នកពាក់ព័ន្ធផ្សេងទៀត យកទៅផ្តន្ទាទោស។ លោក ក៏ខកចិត្តផងដែរ ដែលសមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស៣នាក់ គឺយុវជន ជុំ ហួរ យុវជន ជុំ ហួត (បងប្អូនភ្លោះ) និងលោកយាយ ង៉េត ឃុន ហៅម៉ាំមី ពេលពួកគាត់ទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅស្តារម៉ាត (Star Mart)។ លោក លើកឡើងថា លោក បានសួរយោបល់ពីអាជ្ញាធររួចហើយ មុននឹងទៅទៅគោរពវិញ្ញាណក្ខន្ធ។

អត្ថបទទាក់ទង



សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ កាលពីឆ្នាំ២០១៦។ លោក អឿត អាង ហៅ ជួប សម្លាប់ គឺជាមនុស្សតែម្នាក់គត់ ដែលត្រូវបានចាប់ខ្លួន និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធគារមួយជីវិត៕

© រក្សាសិទ្ធិដោយ thmeythmey.com