អន្តរជាតិ
ឈានចូល​វ័យ​៩៤​ឆ្នាំ លោក មហា​ធៀ ចង់​ឲ្យ​ម៉ាឡេស៊ី​ល្អប្រសើរ​ឡើងវិញ​
10, Jul 2019 , 2:20 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ឈានចូលវ័យ៩៤ឆ្នាំនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ។ រូបភាពពី Twitter @cheddetofficial
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ឈានចូលវ័យ៩៤ឆ្នាំនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ។ រូបភាពពី Twitter @cheddetofficial
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ឈានចូល​ដល់​វ័យ​៩៤​ឆ្នាំ​ហើយ​នៅ​ថ្ងៃទី​១០ ខែកក្កដា​នេះ​។ ជា​ប្រមុខ​រដ្ឋាភិបាល​ចាស់​ជាងគេ​លើ​ពិភពលោក លោក មហា​ធៀ មានបំណង​ចុងក្រោយ​មួយ​សម្រាប់​ថ្ងៃកំណើត​របស់លោក គឺ​បញ្ចប់​ការងារ​សព្វថ្ងៃ​ក្នុងការ​ស្រោចស្រង់​ម៉ាឡេស៊ី​។

 
​ក្លាយជា​នាយករដ្ឋមន្ត្រី​នៅ​វ័យ​៩៣​ឆ្នាំ លោក មហា​ធៀ មហាម៉ាត់ បាន​ក្លាយជា​មេដឹកនាំ​ពិភពលោក​ចាស់​ជាងគេ​បំផុត​។ ទោះ​មាន​វ័យ​ជរា​ក្ដី លោក មហា​ធៀ បាន​ចូល​ប្រជែង​ក្នុង​ឆាកនយោបាយ​ឡើងវិញ​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៨ ហើយ​នៅតែ​អាច​ផ្ដួល​បក្ស​កាន់អំណាច​ដែល​លោក​ផ្ទាល់​ធ្លាប់​ដឹកនាំ​២២​ឆ្នាំ​ទៅទៀត​។ 
 
​ចូល​ដឹកនាំ​ប្រទេស​ជា​លើក​ទី​ពីរ​នេះ លោក មហា​ធៀ ត្រូវ​ដោះស្រាយ​បញ្ហា​យ៉ាងច្រើន​ដែល​បន្សល់ទុក​ដោយ​រដ្ឋា​ភិ​បាល​ចាស់​ពិសេស​បញ្ហា​ពុករលួយ​តែម្ដង​។ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ នេះ លោក មហា​ធៀ មាន​អា​វុ​យ​៩៤​ឆ្នាំ​ហើយ​។ បំណងប្រាថ្នា​សម្រាប់​ថ្ងៃកំណើត​របស់ខ្លួន គឺ​លោក​ចង់​ឲ្យ​ម៉ាឡេស៊ី​ល្អប្រសើរ​វិញ​។​
 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com