កីឡាជាតិ
ជាតិ
វិសាខា​បាន​កីឡាករ​កូរ៉េខាងជើង និង​នី​ហ្សេ​រី​យ៉ា ជំនួស​កីឡាករ​ប៊ុលហ្គារី និង​ក្រិ​ក​
10, Jul 2019 , 7:39 pm        
រូបភាព
កីឡាករ Hong Kum Song និង Ajayi Opeyemi Korede (ពីឆ្វេងទៅស្តាំ), រូបភាពពីក្លិបបាល់ទាត់វិសាខា
កីឡាករ Hong Kum Song និង Ajayi Opeyemi Korede (ពីឆ្វេងទៅស្តាំ), រូបភាពពីក្លិបបាល់ទាត់វិសាខា
ដោយ:
​ក្រុមបាល់ទាត់​វិសាខា​ដែល​ទើប​បញ្ចប់​កិច្ចសន្យា​ជាមួយ​គ្រូបង្វឹក​លោក ហុក សុ​ជីវ័ន បាន​នាំចូល​កីឡាករ​បរទេស​ពីររូប ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​សម្រាប់​ជើង​ទី​២ ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ វត្តមាន​របស់​ពួកគេ គឺ​ដើម្បី​ជំនួស​កៅអី​ខ្សែការពារ​ប៊ុលហ្គារី Lyuben Nikolov និង​ខ្សែបម្រើ​ក្រិ​ក Evangelos Skraparas ដែល​ទើប​ចែកផ្លូវ​គ្នា​។ 

 
​ដើម្បី​ពង្រឹង​ក្រុម​ត្រៀម​ការប្រកួត​ជើង​ទី​២​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ក្លិប​វិសាខា​បាន​ទិញ​ចូល​ខ្សែបម្រើ​កូរ៉េខាងជើង Hong Kum Song ដែល​ធ្លាប់​លេង​ឲ្យ​ក្លិប April 25 Sports Club ម្ចាស់​ជើងឯក​ក្របខណ្ឌ​លី​គ​កំពូល​កូរ៉េខាងជើង​ឆ្នាំ​២០១៧ និង ២០១៨ និង​ខ្សែបម្រើ​ប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Ajayi Opeyene Korede​។ 
 
​ខ្សែបម្រើ​ប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា​វ័យ​២២​ឆ្នាំ​រូបនេះ ទើបតែ​ចែកផ្លូវ​គ្នា​ជាមួយ​ក្លិប​អាស៊ី​អឺរ៉ុប ក្រោយ​រួមរស់​បាន​ពាក់កណ្តាល​រដូវ​កាល​។ សម្រាប់​ការ​ចំណាយពេល​ពាក់កណ្តាល​រដូវ​កាល រួមរស់​ជាមួយ​អាស៊ី​អឺរ៉ុប Ajayi បាន​ក្លាយជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ឲ្យ​ក្លិប បន្ទាប់ពី​រូបគេ​សម្រេចបាន​៩​គ្រាប់​ម្នាក់ឯង​។​
 
​វត្តមាន​កីឡាករ​បរទេស​ទាំងពី​រ​រូប គឺ​ដើម្បី​ជំនួស​កន្លែង​ខ្សែការពារ​ប៊ុលហ្គារី Lyuben Nikolov និង​ខ្សែបម្រើ​ក្រិ​ក Evangelos Skraparas ដែល​ក្លិប​វិសាខា​ទើប​ប្រកាស​ពី​ការចែក​ផ្លូវ​គ្នា​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩​នេះ​៕    

Tag:
 វិសាខា​
  Hong Kun Song
  Ajayi Opeyene Korede
© រក្សាសិទ្ធិដោយ thmeythmey.com