ជាតិ
សុខភាព
២​ខែ​ចុងក្រោយ កម្ពុ​ជាមាន​អ្នកជំងឺ​គ្រុនឈាម​១,៥ម៉ឺន​នាក់ ក្នុងនោះ​២៥​នាក់​បាន​ស្លាប់
11, Jul 2019 , 8:59 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ពី​ដើមខែ​ឧសភា ដល់​ដើមខែ​កក្កដា មនុស្ស​យ៉ាងហោចណាស់​១៥០០០​នាក់ បានកើត​ជំងឺគ្រុនឈាម ដែល​ក្នុងនោះ មាន​២៥​នាក់​បាន​ស្លាប់​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ពី​ស្ថានភាព​ជំងឺគ្រុនឈាម​របស់​ក្រសួងសុខាភិបាល​។



​លោក ម៉ម​ ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល​បញ្ជាក់​ថា មន្ត្រី​សុខាភិបាល បាន​អន្តរាគមន៍​គ្រប់​រាជធានី​ខេត្ត ដើម្បី​ទប់ស្កាត់ និង​អប់រំ​ករណីនេះ​។ បច្ចុប្បន្ន ស្ថានភាព​ជំងឺគ្រុនឈាម​នៅ​បណ្តា​ខេត្ត​ចំនួន​១១ បាន​ថយចុះ ដែល​ក្នុងនោះ មាន​ខេត្តពោធិ៍សាត់ តាកែវ ស្ទឹងត្រែង ស្វាយរៀង រតនគិរី ប៉ៃលិន កោះកុង កំពង់ធំ បាត់ដំបង ព្រះសីហនុ និង​មណ្ឌលគិរី​។

​រីឯ​នៅ​ខេត្តក្រចេះ កំពត ព្រៃវែង និង​កែប មិនមាន​ករណី​កើនឡើង​ជំងឺ​នេះឡើយ​។ បច្ចុប្បន្ន​ក្រសួង​កំពុង​បន្តសកម្មភាព​ទប់ស្កាត់ និង​វាយតម្លៃ​ភូមិសាស្ត្រ ដែល​អាចមាន​ការចម្លង​ថ្មី និង​ប្រឈម​ជំងឺ​ស្ថានភាព​ខ្ពស់​។

​ជាមួយគ្នា​ដែរ ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ អនុវត្តតាម​វិធានការ​ការពារ​ជំងឺគ្រុនឈាម​ឲ្យ​បាន​ហ្មត់ចត់​។ ពលរដ្ឋ​និង​អាជ្ញាធរ​ត្រូវ​ចូលរួម​លុបបំបាត់​ជម្រក​មូស និង​ប​ញ្ចូ​ន​កុមារ​ដែល​សង្ស័យ​ឬ​ក្ដៅខ្លួន​ខ្លាំង​ទៅ​មន្ទីរពេទ្យ​៕


Tag:
 ក្រសួងសុខាភិបាល​
  ​គ្រុនឈាម
© រក្សាសិទ្ធិដោយ thmeythmey.com