ជាតិ
សង្គមជាតិ
សមត្ថកិច្ច តាម​ចាប់​ម្ចាស់​សិប្បកម្ម ដែល​ផលិត​ភេសជ្ជៈ​ក្លែងក្លាយ​ច្រើន​ប្រភេទ​នៅ​កំពង់ធំ
11, Jul 2019 , 7:19 pm        
រូបភាព
រូបពីបណ្តាញសង្គម
រូបពីបណ្តាញសង្គម
​កម្លាំង​សមត្ថកិច្ច កំពុង​តាម​ចាប់​ម្ចាស់​សិប្បកម្ម​មួយកន្លែង​ឈ្មោះ លឹម ភ័​ណ្ឌ នៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដែល​លួច​ផលិត​ភេសជ្ជៈ​ក្លែងក្លាយ​និង​ប្រើ​សារធាតុ​គីមី​ជាច្រើន​ប្រភេទ ដូចជា​ទឹកក្រូច​ជាដើម​។​

 
​លោក អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា មកដល់ពេលនេះ កម្លាំង​សមត្ថកិច្ច មិនទាន់បាន​ឃាត់ខ្លួន​ម្ចាស់​សិប្បកម្ម​នោះបានទេ ដោយសារ​ពេល​ចុះទៅពិនិត្យ ម្ចាស់​សិប្បកម្ម មិន​នៅ​កន្លែងកើតហេតុ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ភេសជ្ជៈ​ដែល​ផលិត​នេះ ត្រូវបាន​ចែកចាយ​តាម​បណ្ដា​ខេត្ត​នានា និង​បាន​ផលិត​អស់​រាប់​ឆ្នាំ​មកហើយ​»​។
 
​លោកស្នងការ អះអាងថា សមត្ថកិច្ច បានសម្រេច​បិទ​សិប្បកម្ម​នោះ​ជា​បណ្តោះអាសន្ន កាល​នៅ​ថ្ងៃទី​១០​កក្កដា ឆ្នាំ​២០១៩ ក្រោយ​ចុះទៅ​ឆែកឆេរ​ឃើញ​ភេសជ្ជៈ​គ្មាន​គុណភាព​៕ 
 

Tag:
 សិប្បកម្ម​
  ផលិតផល​ក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com